អគ្គលេខាបក្សលោក Nguyen Phu Trong៖ភារកិច្ចស្នូលក្នុងឆ្នាំ២០១៥គឺ អនុវត្តល្អការងារកសាងបក្ស

Chia sẻ
(VOVworld) - លោក Nguyen Phu Trong បានអះអាង
ថែមទៀតថា វៀតណាម បានបន្សល់ទុកនូវបណ្ដារបត់
ដ៏ល្អប្រសើរក្នុងឆ្នាំ២០១៤ ក្នុងនោះកំណើន សេដ្ឋកិច្ច
ទទួលបានជិត៦% ម៉ាក្រូសេដ្ឋកិច្ចអភិវឌ្ឍន៍ដោយ
ស្ថិរភាព។
(VOVworld) - ភារកិច្ចស្នូលក្នុងឆ្នាំ២០១៥គឺអនុវត្តល្អនូវការងារកសាងបក្ស។នេះគឺ
ជាការអះអាងរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trongនា
ពេលឆ្លើយសម្ភាសជាមួយវិទ្យុសម្លេងវៀតណាមអំពីស្ថានភាព អភិវឌ្ឍន៍ប្រទេស
ជាតិ កសាង ពង្រឹងបក្ស ក្នុងឱកាសនិទាឃរដូវឆ្នាំមមែ សប្ដស័ក។លោក Nguyen Phu
Trong បានអះអាងថែមទៀតថា វៀតណាម បានបន្សល់ទុកនូវបណ្ដារបត់ដ៏ល្អ
ប្រសើរក្នុងឆ្នាំ២០១៤ ក្នុងនោះកំណើន សេដ្ឋកិច្ចទទួលបានជិត៦% ម៉ាក្រូសេដ្ឋកិច្ច
អភិវឌ្ឍន៍ដោយស្ថិរភាព។វៀត ណាមក៏ដោះស្រាយល្អនូវបញ្ហាសមុទ្រខាងកើត
រក្សរឹងមាំឯករាជ្យ អធិបតេយ្យភាព​ សន្តិភាព ស្ថិរភាពដើម្បីកសាងនិងអភិវឌ្ឍន៍
ប្រទេសជាតិ អនុវត្តល្អនូវការងារកសាងបក្សនិងកិច្ចការបរទេសដែលធ្វើឲ្យ
តួនាទីរបស់ វៀតណាមលើឆាកអន្តរជាតិត្រូវបានលើកកំពស់ពី១ថ្ងៃទៅ១ថ្ងៃ។
លោកអគ្គ លេខាបក្សបានលើកច្បាស់ថា៖
អគ្គលេខាបក្សលោក Nguyen Phu Trong៖ភារកិច្ចស្នូលក្នុងឆ្នាំ២០១៥គឺ អនុវត្តល្អការងារកសាងបក្ស - ảnh 1
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong

“ភារកិច្ច១ក្នុងចំណោមភារកិច្ចស្នូលរបស់ឆ្នាំ២០១៥ គឺត្រូវអនុវត្តល្អការងារ
កសាងបក្ស ផ្សាភ្ជាប់ទៅនឹងការត្រៀមរៀបចំឲ្យមហាសន្និបាតបក្សគ្រប់ជាន់
ថ្នាក់ ឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២ ត្រូវធ្វើយ៉ាងម៉េច ដើម្បីមហាសន្និបាតប្រព្រឹត្តទៅប្រកបដោយជោគជ័យ”។
ក្នុងឱកាសនិទាឃរដូវថ្មីឆ្នាំមមែសប្ដស័ក អគ្គលេខាបក្សលោក Nguyen Phu
Trong បានប្រសិទ្ធពរជនរួមជាតិ យុទ្ធជននៅលើទូទាំងប្រទេសនិងជនវៀត
ណាមនៅឯបរទេសបន្តរក្សាជំនឿជាក់ចំពោះការដឹកនាំរបស់បក្ស។បក្ស
ទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល ប្រព័ន្ធនយោបាយទាំងមូល
 ស្រុះចិត្តគំនិត ប្ដេជ្ញាអនុវត្តភារកិច្ចរបស់ឆ្នាំ២០១៥ប្រកបដោយ ជោគជ័យ៕

ប្រតិកម្មទៅវិញ