អគ្គលេខាបក្សលោក Nguyen Phu Trong៖ រួមចំណែកអភិវឌ្ឍន៍​តំបន់​ដី​សណ្ដ​ទន្លេ Cuu Long យ៉ាងខ្លាំងក្លា

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២២ មេសា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខាបានបើកសន្និសីទទូទាំងប្រទេសតាមទម្រង់ទល់មុខ និងតាមអនឡាញស្ដីពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៣ ស្តីពីការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម និងធានាការពារជាតិ សន្តិសុខនៅតំបន់ ដីសណ្តទន្លេ Cuu Long។ 
អគ្គលេខាបក្សលោក Nguyen Phu Trong៖ រួមចំណែកអភិវឌ្ឍន៍​តំបន់​ដី​សណ្ដ​ទន្លេ Cuu Long យ៉ាងខ្លាំងក្លា - ảnh 1លោកអគ្គលេខាបក្ស Nguyen Phu Trong (រូបថត៖ VNA)

លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដ៏សំខាន់នៅសន្និសីទ។ អញ្ជើញចូលរួមសន្និសីទនេះគឺមានវត្តមានប្រធានរដ្ឋលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងប្រធានរដ្ឋសភាលោក Vuong Dinh Hue។ អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានឲ្យដឹងថា ការដែលការិយាល័យនយោបាយបានចេញផ្សាយសេចក្ដីសម្រេចចិត្តលើកនេះ គឺដើម្បីរៀចំអនុវត្តន៍ឲ្យបានល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស ជាពិសេសគឺសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតជាតិលើកទី XIII ស្តីពីការអភិវឌ្ឍតំបន់។ ការអភិវឌ្ឍន៍តំបន់គឺជាបញ្ហាដែលមានអត្ថន័យយុទ្ធសាស្ត្រ មិនត្រឹមតែចំពោះតំបន់នីមួយៗប៉ុណ្ណោះទេ ថែមទាំងចំពោះប្រទេសជាតិទាំងមូលទៀតផង។

លោកអគ្គលេខាបក្សបានអះអាងថា តំបន់ដីសណ្ដទន្លេ Cuu Long គឺជាដែនដីដែលពោរពេញទៅដោយប្រពៃណីប្រវត្តិសាស្ត្រ វប្បធម៌ បដិវត្តន៍ អង់អាចក្លាហាន និងរុងរឿង; ជាភូមិសាស្ត្ររស់នៅ ផ្សារភ្ជាប់សាមគ្គីភាពដ៏យូរអង្វែងរបស់សហគមន៍បណ្ដាជនជាតិវៀតណាម ខ្មែរ Hoa និង Cham ជាមួយលក្ខណៈវប្បធម៌ដ៏វិសេសវិសាល និងខឿនអរិយធម៌បឹងបួរដ៏វិសេសវិសាល។ សេចក្ដីសម្រេចចិត្តនេះបានកំណត់យ៉ាងច្បាស់នូវគោលដៅទូទៅ និងបទដ្ឋានជាក់ស្ដែងមួយចំនួន ដោយខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០៖ តំបន់ដីសណ្ដទន្លេ Cuu Long គឺជាតំបន់អេកូឡូស៊ី អរិយធម៌ និងនិរន្តរភាព ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ទន្លេបឹងបួរនៃប្រទេសជាតិ; ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចកសិកម្មប្រកបដោយនិរន្តរភាព រស់រវើក និងមានប្រសិទ្ធភាពខ្ពស់នៃប្រទេសជាតិ តំបន់ និងពិភពលោក។ ដល់ឆ្នាំ ២០៤៥ តំបន់ដីសណ្ដទន្លេ Cuu Long គឺជាតំបន់អភិវឌ្ឍន៍ដ៏ទូលំទូលាយ អេកូឡូស៊ី អរិយធម៌ និងនិរន្តរភាព ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ទន្លេបឹងបួរ ហើយមានកម្រិតអភិវឌ្ឍន៍ល្អប្រសើរបើប្រៀបធៀបជាមួយប្រទេសទាំងមូល ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមព្រមៗគ្នា ហើយបន្សាំជាមួយការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងរស់រវើកជាដើមផងដែរ៕

ប្រតិកម្មទៅវិញ