អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលមរណភាព

Chia sẻ
(VOVWORLD) - ដោយសារអាយុច្រើន និងរោគាពាធ លោកអគ្គលេខាបក្សបានទទួលមរណភាពនាវេលាម៉ោង ១៣ និង ៣៨ នាទីថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យយោធា ១០៨ ។


យោងតាមព័ត៌មានពីក្រុមប្រឹក្សាឯកទេសទទួលប្ទុកការពារថែទាំសុខាភាពកម្មាភិបាលមជ្ឈឹមបានឲ្យដឹងថា អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ក្រោយពេលកើតរោគាពាធ បើទោះបីត្រូវបានបក្ស រដ្ឋ ក្រុមសាស្រ្តាចារ្យ គ្រូពេទ្យ និងអ្នកជំនាញខាងសុខាភិបាលជួរមុខយកចិត្តទុកដាក់ជួយព្យាបាល គ្រួសារជួយមើលថែរក្សាដោយអស់ពីចិត្តពីថ្លើម ប៉ុន្តែដោយសារអាយុច្រើន និងរោគាពាធ លោកអគ្គលេខាបក្សបានទទួលមរណភាពនាវេលាម៉ោង ១៣ និង ៣៨ នាទីថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យយោធា ១០៨ ក្នុងជន្មាយុ ៨០ ឆ្នាំ។

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនឹងចេញសេចក្តីប្រកាសពិសេសស្តីពីការរៀបចំពិធីបុណ្យសពជាតិចំពោះអគ្គលេខាបក្ស លោក Nguyen Phu Trong៕

ប្រតិកម្មទៅវិញ