សកម្មភាពអបអរសាទរខួបលើកទី ៧៩ ទិវាបុណ្យជាតិវៀតណាមប្រព្រឹត្តទៅនៅប្រទេសជាច្រើន

Chia sẻ

(VOVWORLD) - កាលពីថ្ងៃទី ២ ខែកញ្ញា នៅរដ្ឋធានី La Habana វិទ្យាស្ថានមិត្តភាពគុយបា ជាមួយបណ្ដាប្រជាជាតិ (ICAP) បានសម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំ នៅគុយបា រៀបចំពិធីអបអរសាទរខួបលើកទី ៧៩ ទិវាបុណ្យជាតិវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៤) ខួប ៥៥ ឆ្នាំនៃការអនុវត្តមរតក សាសន៍របស់លោកប្រធានហូជីមិញ និងរំលឹកខួបលើកទី ៥៥ ទិវាទទួលមរណភាពរបស់ លោកប្រធាន (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៦៩ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤)។ 

សកម្មភាពអបអរសាទរខួបលើកទី ៧៩ ទិវាបុណ្យជាតិវៀតណាមប្រព្រឹត្តទៅនៅប្រទេសជាច្រើន - ảnh 1លោកឯកអគ្គរដ្ឋទូត Le Quang Long និងប្រធាន ICAP វីរៈបុរសគុយបា Fernando González Llort។ (រូបថត៖ Viet Hung/TTXVN)
អញ្ជើញថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ ប្រធាន ICAP វីរៈបុរសគុយបា លោក Fernando González Llort បានអះអាងថា មរតកសាសន៍របស់លោកប្រធានហូជីមិញ ជានិច្ច កាលជាត្រីវិស័យ និងជាមូលដ្ឋានគ្រឹះជាក់ស្តែងសម្រាប់ប្រជាជន និងបក្សកុម្មុយនិស្ត វៀតណាម ដើម្បីបន្តសម្រេចបាន សមិទ្ធិផលជាច្រើនក្នុងការអភិវឌ្ឍប្រកបដោយ ចីរភាព ឆ្ពោះទៅរកគោលដៅប្រជាជនមានបាន ប្រទេសជាតិខ្លាំងមាំមួន សង្គមយុត្តិ ធម៌និងអរិយ្យធម៌។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបា លោក Le Quang Long បានអះអាងថា ក្រោយរយៈពេល ៧៩ ឆ្នាំ ថ្ងៃទី ២ ខែកញ្ញា ដែលជាទិវា បុណ្យឯករាជ្យជាតិ ជានិច្ចកាលបន្សល់ទុកនូវសញ្ញាសម្គាល់និង មោទនភាពក្នុងក្រអៅ បេះដូងប្រជាជនវៀតណាមម្នាក់ៗ ព្រមទាំងជាការលើកទឹកចិត្តដ៏ធំធេង បំផុសឡើង ទឹកចិត្តខ្លៀវក្លារបស់ប្រជាជនវៀតណាមគ្រប់ជំនាន់ ក្នុងការកសាងប្រទេសជាតិឲ្យ កាន់តែរីកចម្រើន និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយពិភពលោក។
នាយប់ថ្ងៃទី ១ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុង Dar es Salaam ស្ថានទូត វៀតណាមប្រចាំនៅ Tanzania បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ ទិវាបុណ្យ ជាតិវៀតណាម។ ថ្លែងមតិនៅទីនេះ លោកស្រីឯកអគ្គរដ្ឋទូត Vu Thanh Huyen បាន សម្ដែងគោលបំណងថា សហគមន៍ប្រជាពលរដ្ឋនិងសហគ្រាសវៀតណាមនឹងបន្ត ពង្រឹងសាមគ្គីភាព ជំនះពុះពារលើការលំបាក ខិតខំប្រឹងប្រែងសម្រេចបានសមិទ្ធិផល បន្ថែមទៀតក្នុងការងារ រួមចំណែកផ្សព្វផ្សាយរូបភាពដ៏ល្អប្រសើររបស់ទឹកដី និង មនុស្សវៀតណាមជាមួយមិត្តភក្តិអន្តរជាតិ។
សកម្មភាពអបអរសាទរខួបលើកទី ៧៩ ទិវាបុណ្យជាតិវៀតណាមប្រព្រឹត្តទៅនៅប្រទេសជាច្រើន - ảnh 2អភិបាលក្រុង លោក Philip Brown (ទីពីរខាងស្តាំ) ជាមួយតំណាងសមាគមវៀតណាមនៅ PEI ក្នុងពិធីបង្ហូតទង់ជាតិនៅសាលាក្រុង Charlottetown រដ្ឋ Prince Edward Island ប្រទេសកាណាដា។ (រូបថត៖ TTXVN)
ក្នុងឱកាសនេះដែរ សហគមន៍ជនវៀតណាមនៅតំបន់ខ្លះនៃប្រទេសកាណាដា បានប្រារព្ធពិធីបង្ហូតទង់ជាតិនៅសាលាក្រុងនៃទីក្រុងដែលពួកគេកំពុងរស់នៅ។ នៅ រដ្ឋធានី អូតាវ៉ា កាលពីថ្ងៃទី ២ ខែកញ្ញា តំណាងសមាគមន៍កាណាដា-វៀតណាម (CVS) និងប្រជាពលរដ្ឋមួយចំនួនបានប្រារព្ធពិធីបង្ហូតទង់ជាតិនៅសាលាក្រុង។ នេះជាលើកទីមួយហើយដែលសហគមន៍ជនវៀតណាមនៅទីក្រុងអូតាវ៉ាបានមើលឃើញទង់ក្រហមផ្កាយមាសបក់រវិចៗ នៅឯគ្រឹះស្ថានរដ្ឋបាលរដ្ឋរបស់កាណាដា ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិវៀតណាម៕

ប្រតិកម្មទៅវិញ