អគ្គលេខាលោក Nguyen Phu Trong (ខាងស្ដាំ) ស្ដាប់ការផ្ដល់យោបល់របស់អ្នកបោះឆ្នោត (រូបថត៖ dantri) |
អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាលោក Nguyen Phu Trong បានឲ្យដឹងថា ការផ្ដល់យោបល់ទាំងអស់របស់អ្នកបោះឆ្នោតនឹងត្រូវបានទទួលយកយ៉ាងពេញលេញ ហើយដាក់ជូនរដ្ឋសភានិងស្ថាប័នទាក់ទិននានា។ ផ្លាស់ប្ដូរជាមួយអ្នកបោះឆ្នោតអំពីការងារបង្ការប្រឆាំងអំពើពុករលួយ អគ្គលេខាលោក Nguyen Phu Trong ចាត់ទុកថា ការងារបង្ការប្រឆាំងអំពើពុករលួយនាពេលកន្លងទៅមានការរីកចម្រើនជាច្រើន ដោយត្រូវបានដំណើរការប្រកបដោយប្រសិទ្ធភាពជាងមុន ប៉ុន្តែនៅមានកិច្ចការត្រូវធ្វើជាច្រើនទៀត៕