អគ្គលេខាបក្សកម្មុយនីសវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត

Chia sẻ
(VOVworld) –  នាថ្ងៃទី  ៣០ មិថុនានិងថ្ងៃទី ១ កក្កដា
អគ្គលេខាធិការគណៈកម្មាធិការ មជ្ឈឹមបក្សកម្មុយនីស
វៀតណាម លោក Nguyen Phu Trong បានជួបប្រាស្រ័យ
ជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌ Ba Dinh ខ័ណ្ឌ Tay Ho
និងខ័ណ្ឌ Hoan Kiem ទីក្រុង ហាណូយដើម្បីរាយការណ៍
អំពីលទ្ធផលនៃសម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាម
នីតិកាលទី ១៣។

អគ្គលេខាបក្សកម្មុយនីសវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត - ảnh 1
អគ្គលេខាបក្សកម្មុយនីសវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត (nguyenphutrong.net)

(VOVworld) –  នាថ្ងៃទី  ៣០ មិថុនានិងថ្ងៃទី ១ កក្កដា អគ្គលេខាបក្សកម្មុយនីស
វៀតណាម លោក Nguyen Phu Trong បានជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោត
នៅខ័ណ្ឌ Ba Dinh ខ័ណ្ឌ Tay Ho និងខ័ណ្ឌ Hoan Kiem រដ្ឋធានី​ហាណូយ​ដើម្បី​ជូនដំណឹងអំពីលទ្ធផលនៃសម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាមនីតិ​កាល
ទី ១៣។ ក្នុង​ជំនួបប្រាស្រ័យទាំងនេះ អគ្គលេខា Nguyen Phu Trong បានចែក រំលែកមតិជាមួយអ្នកបោះឆ្នោតអំពីការដែលចិនរំលោភទៅលើអធិបតេយ្យ
ភាពនិងបូរណភាពដែនដីរបស់វៀតណាម ហើយចាត់ទុកថា៖នេះគឺជាបញ្ហាដ៏
សែន​សំខាន់ដោយ ហេតុនេះយើងត្រូវដោះស្រាយបញ្ហានេះប្រកបដោយល្អ
ប្រសើ។ លោក Nguyen Phu Trong ក៏បានសង្កត់ធ្ងន់ថា​៖ វៀតណាមប្តេជ្ញា​ប្រឆាំងជាមួយចិនដោយសន្តិវិធី។

“គោលការណ៍របស់យើងគឺប្រឆាំងដោយសន្តិវិធីដោយឈរលើច្បាប់អន្តរជាតិនិង
កិច្ចព្រមព្រៀងជាន់ខ្ពស់រវាងប្រទេសទាំង ២។ យើងត្រូវត្រៀមរៀបចំរាល់
លទ្ធភាព។ ដោយហេតុ នេះ យើងត្រូវសហការយ៉ាងជិតស្និតជាមួយគ្នា។”

អគ្គលេខាបក្ស Nguyen Phu Trong ក៏បានពិភាក្សាជាមួយអ្នកបោះឆ្នោតអំពីការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយផងដែរ៕

ប្រតិកម្មទៅវិញ