អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ។ (រូបថត៖ TTXVN) |
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោកអគ្គលេខាបក្ស តូ ឡឹម បានអបអរសាទរចំពោះលោក ដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតជា ប្រធានាធិបតីទី ៤៧ នៃសហរដ្ឋអាមេរិក; វាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់ ប្រធានាធិបតីជាប់ឆ្នោតក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-អាមេរិក។ លោកអគ្គ លេខាបក្សបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចជំរុញការអភិវឌ្ឍទំនាក់ទំនង រវាងប្រទេសទាំងពីរប្រកបដោយស្ថិរភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃ ប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយ ចីរភាពនៃតំបន់ និងពិភពលោក។ លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានពិភាក្សាជាមួយ លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ អំពីទិសដៅសំខាន់ៗមួយចំនួនដើម្បី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរលើវិស័យ ដែលភាគីទាំងពីរមានប្រៀបខ្លាំង និងតម្រូវការផងដែរ។
រីឯខ្លួនវិញ លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ បានបញ្ជាក់នូវការគោរព ទំនាក់ទំនងជាមួយវៀតណាម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និង សហរដ្ឋអាមេរិក ដោយបានលើកឡើងអំពីវិស័យមួយចំនួននៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលសហរដ្ឋអាមេរិកយកចិត្តទុកដាក់និងមានបំណង ចង់ជំរុញ។ លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ជឿជាក់ថា ទំនាក់ទំនង មិត្តភាពរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍។ លោកបានចែករំលែកនូវចំណាប់ អារម្មណ៍ដ៏ល្អប្រសើរចំពោះប្រជាជនវៀតណាម ដោយរំលឹកអនុស្សាវរីយ៍ជាមួយ ប្រទេសនិងប្រជាជនវៀតណាម ក្នុងដំណើរទស្សនកិច្ចពីរលើកមុន។ លោក ដូណាល់ ត្រាំ ក៏បានកោតសរសើរចំពោះការរួមចំណែករបស់សហគមន៍ជនវៀតណាមនៅ សហរដ្ឋអាមេរិកផងដែរ។
ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញលោកប្រធានាធិបតី ជាប់ឆ្នោត ដូណាល់ ត្រាំ មកបំពេញទស្សនកិច្ចនៅវៀតណាមម្តងទៀត។ លោក ដូណាល់ ត្រាំ បានទទួលសេចក្ដីអញ្ជើញ ហើយក៏បានអញ្ជើញលោកអគ្គលេខា បក្ស តូ ឡឹម ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកម្តងទៀតក្នុងពេលវេលាសម ស្របផងដែរ៕