អគ្គលេខាលោក Nguyen Phu Trong និងប្រធានាធិបតីលោក Vladimir Putin (រូបថត៖ TTXVN) |
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅរុស្ស៊ីចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ កញ្ញា អគ្គ លេខាលោក Nguyen Phu Trong បានអញ្ជើញជួបចរចាជាមួយប្រធានាធិបតី លោក Vladimir Putin ជួបសវនាការជាមួយនាយករដ្ឋមន្រ្តីលោក Dmitry Medvedev ប្រធានឌូម៉ាជាតិលោក Vyacheslav Volodin និងអនុប្រធាន ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីលោក Andrey Turchak។ ក្នុងបណ្ដាជំនួបនេះ ភាគីទាំង ពីរបានឯកភាពគ្នាថា នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីអភិវឌ្ឍន៍ទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម រុស្ស៊ីឲ្យកាន់តែស៊ីជំរៅ និងប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។ ចំពោះបញ្ហាតំបន់និងអន្តរជាតិ មួយចំនួន ភាគីទាំងពីរបានចែករំលែកទស្សនៈរួមស្ដីពីភាពចាំបាច់នៃការដោះស្រាយ ជម្លោះដោយសន្តិវិធី មិនប្រើប្រាស់អំពើហឹង្សាឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សា ដោយឈរលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអ.ស.ប។ ភាគីទាំងពីរក៏បានឯកភាពគ្នា នឹងសហការយ៉ាងស្អិតរមួតរៀបចំប្រកបដោយជោគជ័យឆ្នាំរុស្ស៊ីនៅវៀតណាម និងឆ្នាំវៀតណាមនៅរុស្ស៊ីក្នុងឱកាសរំលឹកខួបលើកទី២៥ទិវាចុះហត្ថលេខាលើ សន្ធិសញ្ញាស្ដីពីគោលការណ៍ជាសារវ័ន្តនានានៃទំនាក់ទំនងមិត្តភាពវៀតណាម សហព័ន្ធរុស្ស៊ី ក្នុងឆ្នាំ២០១៩ និងខួបលើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូតនា ឆ្នាំ២០២០។
ក្នុងឱកាសនេះ វៀតណាមនិងសហព័ន្ធរុស្ស៊ីបានចេញសេចក្ដីថ្លែងការណ៍ រួមនិងចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការសំខាន់ជាច្រើនគ្រប់វិស័យ។
ទិដ្ឋភាពនៃជំនួបចរចារវាងអគ្គលេខាលោក Nguyen Phu Trong ជាមួយនាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban (រូបថត៖ VOV) |
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅហុងគ្រីចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១ កញ្ញា អគ្គលេខាលោក Nguyen Phu Trong បានអញ្ជើញជួបចរចាជាមួយនាយករដ្ឋ មន្រ្តីលោក Viktor Orban ជួបសវនាការជាមួយប្រធានាធិបតីលោក Janos Ader។ ក្នុងបណ្ដាជំនួបនេះ ភាគីទាំងពីរបានប្ដេជ្ញាជំរុញកិច្ចសហប្រតិបតិ្តការ ប្រកបដោយប្រសិទ្ធភាពគ្រប់វិស័យ ពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ អប់រំបណ្ដុះបណ្ដាល វិទ្យាសាស្ត្របច្ចេកវិទ្យា បរិស្ថាន សុខាភិបាល វប្បធម៌ កីឡា និងទេសចរណ៍។ ល។ ភាគីទាំងពីរក៏បានឯកភាពគ្នានឹងបង្កើនការ ពិគ្រោះយោបល់ស្ដីពីបញ្ហាតំបន់និងអន្តរជាតិនានាដែលមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងសហការប្រកបដោយប្រសិទ្ធភាពនៅអង្គការនិងវេទិកាពហុភាគី នានា ពិសេសគឺអ.ស.ប វេទិកា ASEM និងកិច្ចសហប្រតិបតិ្តការ Mekong – Danube។
ក្នុងឱកាសនេះ វៀតណាមនិងហុងគ្រីបានចេញសេចក្ដីថ្លែងការណ៍រួមស្ដីពី ការបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងចុះហត្ថលេខាលើឯកសារ សហប្រតិបតិ្តការមួយចំនួនទៀតផង៕