|
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមបានមកបំពេញការងារនៅខេត្ត Hau Giang (VOV) |
Vovworld-បន្តដំណើរទស្សនកិច្ចនៅបណ្ដាខេត្តណាមបូខាងលិច នាថ្ងៃទី
១៦សីហា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានទៅបំពេញការងារនៅខេត្ត Hau Giang ដើម្បីពិនិត្យការអនុវត្តសេចក្តីសំរេចចិត្តមហាសន្និបាតលើកទី១១របស់បក្សនិងស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ខេត្តតាំង
ពីដើមអាណាត្តិមក។ ថ្លែងមតិនៅពិធីធ្វើការជាមួយគណៈកម្មាធិការបក្សនិង
កម្មាភិបាលស្នូលរបស់ខេត្ត អគ្គលេខាលោក Nguyen Phu Trong បានចាត់ទុកថា
ទិសដៅអភិវឌ្ឍន៍របស់ខេត្ត Hau Giang នៅតែប្រមូលផ្ដុំសំរាប់កសិកម្ម ដោយ
ហេតុនេះត្រូវគិតគូរដើម្បីបង្កើនតំលៃរបស់កសិកម្ម រួមចំណែករៀបចំរចនាសម្ព័ន្ធ
ឡើងវិញនិងទំនើបភាវូបនីយកម្មកសិកម្ម។
“Hau Giang ត្រូវប្រមូលផ្ដុំទៅលើផលិតកម្មកសិកម្មមានទ្រង់ទ្រាយធំ គុណ
ភាពខ្ពស់ សមត្ថភាពបច្ចេកវិទ្យាខ្ពស់និងមានកំលាំងប្រកួតប្រជែងរឺបង្កើនតំលៃ
ផលិតកម្មកសិកម្ម។ បើចង់ទទួលបានដូច្នេះត្រូវនាំឧស្សាហកម្មចូលមក ពិសេស
គឺឧស្សាហកម្មកែច្នៃបង្កើនវាលស្រែធំៗ បង្កើនពូជ បច្ចេកទេសបច្ចេកវិទ្យាជាដើម។”
ខេត្ត Hau Giang ត្រូវកែលំអរបរិយាកាសវិនិយោគអាជីវកម្ម នាំអង្គភាពអាជីវកម្ម
ជាច្រើនមកជនបទផ្សាភ្ជាប់ជិតស្និទ្ធជាមួយខេត្តជុំវិញ ក្នុងដំបន់សេដ្ឋកិច្ចភាគខាង
លិចទន្លេ Hau និងវាលទំនាបទន្លេ Cuu Long ពិសេសគឺផ្សាភ្ជាប់ជាមួយខេត្ត Can Tho៕