អគ្គលេខាបក្សកុម្មុយនិស្ត លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយបញ្ញាវ័ន្តវ័យក្មេងវៀតណាមនៅបារំាង

Chia sẻ
(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅបារាំង នារសៀលថ្ងៃទី២៦ខែមិនា (តាមម៉ោងតំបន់) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយតំណាងបញ្ញាវ័ន្តវ័យក្មេងវៀតណាមនៅបារាំង ក្នុងនោះ មានទាំងអ្នកវិទ្យាសាស្រ្ត ជំនាញការដែលកំពុងកាន់តួនាទីសំខាន់នៅស្ថាប័ន អង្គការនិងសហគ្រាសនានារបស់បារាំង។ 


ក្នុងជំនួបនេះ លោក Nguyen Phu Trong មានបំណងថា បញ្ញាវ័ន្នវ័យក្មេងវៀតណាម មិនត្រឹមតែចែករំលែកនិងយកបទពិសោធន៍ជឿន លឿន ពីបរទេសមកអនុវត្តក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងស្រាវជ្រាវនិងស្វែង រកនូវ វិធានការល្អបំផុត សមស្របជាមួយស្ថានភាពជាក់ស្តែងរបស់វៀត ណាម៕


ប្រតិកម្មទៅវិញ