អគ្គលេខាបក្សកុម្មុយនិស្ត លោក Nguyen Phu Trong អញ្ជើញជួបប្រាស្រ័យជាមួយសហគ្រាសជួរមុខរបស់បារាំង

Chia sẻ
(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង នាព្រឹកថ្ងៃទី២៧ ខែមិនា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញ ជួបប្រាស្រ័យជាមួយសហគ្រាសជួរមុខរបស់បារាំង។ 
អគ្គលេខាបក្សកុម្មុយនិស្ត លោក Nguyen Phu Trong អញ្ជើញជួបប្រាស្រ័យជាមួយសហគ្រាសជួរមុខរបស់បារាំង - ảnh 1 អគ្គលេខាបក្សកុម្មុយនិស្ត លោក Nguyen Phu Trong អញ្ជើញជួបប្រាស្រ័យជាមួយសហគ្រាសជួរមុខរបស់បារាំង 

នៅក្នុងជំនួបនេះ សហគ្រាស បារាំងបានសន្យានឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូវៀតណាម នាំមកនូវផល ប្រយោជន៍សម្រាប់ភាគីទាំងពីរ រួមចំណែកជម្រុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែអភិវឌ្ឍន៍ទៅមុខ។

        អគ្គលេខាបក្ស លោក Nguyen Phu Trong មានបំណងថា សម្ព័ន្ធក្រុមហ៊ុនធំៗ របស់បារាំង នឹងបង្កើនការយកចិត្តទុកដាក់ ដើម្បីស្រាវជ្រាវនិងបើកទូលាយកិច្ចសហ ប្រតិបត្តិការជាមួយវៀតណាមនាពេលខាងមុខ។ ក្នុងថ្ងៃដដែល លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយសម្ព័ន្ធក្រុមហ៊ុនមួយចំនួនរបស់បារាំងដែលមកសម្តែងការ គួរសមផងដែរ៕

ប្រតិកម្មទៅវិញ