អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាម៉ុងហ្គោលី លោក Miyegombo Enkhbold (រូបថតៈ TTXVN) |
ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះ អាងថា វៀតណាមយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងសហប្រតិ បត្តិការមិត្តភាពជាប្រពៃណីជាមួយម៉ុងហ្គោលី និងចាត់ទុកនេះជាទ្រព្យសម្បត្តិដ៏ពិសិដ្ឋរបស់ប្រជាជននៃប្រទេសទាំងពីរ។លោកអគ្គលេខាបក្ស បានស្នើឲ្យរដ្ឋសភានៃប្រទេសទាំងពីរបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងបង្កើនការចែករំលែកបទពិសោធន៍ផងដែរ។
រីឯប្រធានរដ្ឋសភាម៉ុងហ្គោលីបានសង្កត់ធ្ងន់ថា ម៉ុងហ្គោលីផ្តោតសំខាន់ទៅលើទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណីជាមួយ វៀតណាម ព្រមទាំងអះអាងថា នាពេលខាងមុខ ប្រទេសទាំងពីរគប្បីជម្រុញទំនាក់ទំនងនេះឲ្យឡើងកំពស់ថ្មី ដើម្បីផលប្រយោជន៍របស់ប្រ ជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុង តំបន់និងលើពិភពលោក៕