អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបរដ្ឋមន្រ្តីក្រសួងការពារជាតិចិន

Chia sẻ
(VOVWORLD) - លោករដ្ឋមន្រ្តី Wei Fenghe បានសង្កត់ធ្ងន់ថា បក្ស និងរដ្ឋចិនយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងជាអ្នកជិតខាងមិត្តភាពប្រពៃណី ជាមួយវៀតណាម ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដើម្បីចូលរួមចំណែកដល់ការថែរក្សាសន្តិភាពនៅក្នុងតំបន់។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបរដ្ឋមន្រ្តីក្រសួងការពារជាតិចិន - ảnh 1(រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី២៦ ខែមេសា នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបរដ្ឋមន្រ្តីក្រសួងការពារជាតិចិន លោក Wei Fenghe ដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាមនិងចូលរួមកម្មវិធីជួបប្រាស្រ័យព្រំដែនមិត្តភាពវៀតណាម-ចិនលើកទី៦។

នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់បក្ស រដ្ឋ និងប្រជាជនវៀតណាមដល់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ចិន ការគាំទ្រគ្នាទៅវិញទៅមកក្នុងប្រវត្តិសាស្ត្ររបស់បក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងមានគោលបំណងថា បក្សទាំងពីរ ប្រទេសទាំងពីរនឹងបន្តខិតខំប្រឹងប្រែងដើម្បីថែរក្សាបរិយាកាសសន្តិភាព កិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋាននៃការគោរពផលប្រយោជន៍ស្របច្បាប់របស់គ្នា និងទំនាក់ទំនងមិត្តភាពដើម្បីផលប្រយោជន៍រួមនោះ គឺសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់និងលើពិភពលោក។

ចំណែកឯលោករដ្ឋមន្រ្តី Wei Fenghe បានសង្កត់ធ្ងន់ថា បក្ស និងរដ្ឋចិនយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងជាអ្នកជិតខាងមិត្តភាពប្រពៃណី ជាមួយវៀតណាម ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដើម្បីចូលរួមចំណែកដល់ការថែរក្សាសន្តិភាពនៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ