អគ្គលេខាបក្សកុម្មុយនិស្តវៀត ណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយលោក នៃ ប៉េណា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានគណៈកម្មាធិការត្រួតពិនិត្យកណ្តាល គណៈបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា |
នារសៀលថ្ងៃទី១០សីហា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយនិស្តវៀត ណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយលោក នៃ ប៉េណា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានគណៈកម្មាធិការត្រួតពិនិត្យកណ្តាល គណៈបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា ដែលកំពុងបំពេញ ទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នៅទីនេះ លោក Nguyen Phu Trong បានសំដែងជំនឿជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រះមហាក្សត្រ របស់ព្រឹទ្ធសភា រដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជាបន្តដណ្ដើមបានសមិទ្ធិដ៏ធំធេងជាច្រើនទៀតក្នុងបុព្វហេតុកសាងប្រទេសកម្ពុជាសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យនិងរីកចម្រើន។ លោកអគ្គលេខាបក្សអះអាងថា វៀតណាមជានិច្ចកាលគោរពនិងផ្ដល់អាទិភាពចម្បងសំរាប់ការពង្រឹងនិងពង្រីកទំនាក់ទំនងជិតខាងដ៏ល្អប្រសើរ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែងរវាងវៀតណាមនិងកម្ពុជា៕