ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានសន្ទនាតាមទូរស័ព្ទក្នុងឱកាសដ៏សំខាន់មួយ ដោយប្រារព្ធខួបមួយឆ្នាំជាមួយនឹងការផ្លាស់ប្តូរ និងសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែង និងព្រឹត្តិការណ៍សំខាន់ៗជាច្រើនក្នុងទំនាក់ទំនងទ្វេភាគី (រូបថត៖ Van Hieu/VOV1) |
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបង្កើនជំនួយទៅវិញទៅមក និងរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង សហប្រតិបត្តិការលើវិស័យដែលមានឧត្តមភាព និងតម្រូវការដូចជា៖ កសិកម្ម សុខាភិបាល បង្កើនការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ។ ប្រធានរដ្ឋគុយបា លោក Miguel Díaz-Canel ចង់ឱ្យធុរកិច្ចវៀតណាមបង្កើនការវិនិយោគលើគម្រោងនានាក្នុងប្រទេសគុយបា ជាពិសេសលើវិស័យដូចជា ផលិតកម្មម្ហូបអាហារ ទំនិញប្រើប្រាស់ លក់ដុំនិងរាយជាដើម។
លេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបា Díaz-Canel បានចែករំលែកអំពីស្ថានភាពនៅអាមេរិកឡាទីន និងគុយបា (រូបថត៖ Van Hieu/VOV1) |
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោកអគ្គលេខាបក្ស Nguyen Phu Trong បានឲ្យដឹងថា វៀតណាមជានិច្ចកាលរួមដំណើរជាមួយបុព្វហេតុបដិវត្តន៍របស់ប្រជាជនគុយបា; បញ្ជាក់ជាថ្មីពីការប្រឆាំងរបស់ខ្លួនចំពោះគោលនយោបាយដាក់ទណ្ឌកម្មប្រឆាំងនឹងគុយបា។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ វៀតណាមបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ធ្វើពិពិធកម្ម និងពហុភាគីនៃទំនាក់ទំនងជាមួយបណ្តាប្រទេស។
អគ្គលេខាបក្ស លោក Nguyen Phu Trong បានអបអរសាទរចំពោះសមិទ្ធិផលរបស់គុយបា ការជំនះការលំបាក និងស្ថិរភាពស្ថានភាព (រូបថត៖ Van Hieu/VOV1) |
ចំណែកខ្លួនវិញ ប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel បានចែករំលែកអំពីស្ថានភាពនៅតំបន់អាមេរិកឡាទីន និងគុយបា ការលំបាក និងបញ្ហាប្រឈមដែលគុយបាត្រូវប្រឈមមុខ។ លោកបានអះអាងថា គុយបានៅតែឈរជើង ដោយបន្តអនុវត្តវិធានការនានាដូចជា ការធ្វើពិពិធកម្មវិស័យសេដ្ឋកិច្ច ការទាក់ទាញការវិនិយោគពីបរទេស អភិវឌ្ឍន៍វិស័យសេវាកម្ម ដើម្បីស្តារនិងបង្កើនកំណើនសេដ្ឋកិច្ច និងជំនះវិបត្តិថាមពល។ លោកបានអះអាងថា គុយបានឹងបន្តអនុវត្តវិធានការនានា ដើម្បីធានាជីវភាពរស់នៅរបស់ប្រជាជន៕