អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយ ម្ចាស់ឆ្នោតមុនសម័យប្រជុំលើកទី ៤ នៃរដ្ឋសភានីតិកាលទី ១៥

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ខែតុលា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong និងសមាជិករដ្ឋសភាទីក្រុងហាណូយ បាន ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅខ័ណ្ឌ Hai Ba Trung ខ័ណ្ឌ Dong Da និងខ័ណ្ឌ Ba Dinh មុនសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី ១៥។

អគ្គលេខាបក្ស លោក Nguyen Phu Trong  អញ្ជើញជួបសំណេះសំណាលជាមួយ ម្ចាស់ឆ្នោតមុនសម័យប្រជុំលើកទី ៤ នៃរដ្ឋសភានីតិកាលទី ១៥ - ảnh 1លោកអគ្គលេខាបក្ស Nguyen Phu Trong ជាមួយម្ចាស់ឆ្នោតទីក្រុងហាណូយ។
(រូបថត៖ nhandan.vn)
ក្នុងជំនួបនេះ ម្ចាស់ឆ្នោតនៅខ័ណ្ឌទាំង៣បានវាយតម្លៃខ្ពស់ចំពោះសកម្មភាព របស់គណៈកម្មាធិការមជ្ឈិមដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអស កម្ម ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ដែលក្នុងរយៈ ពេលកន្លងមក បានធ្វើការស៊ើបអង្កេត ចោទប្រកាន់ និងកាត់ទោសសំណុំរឿងពុករលួយ អសកម្មនានា។ ម្ចាស់ឆ្នោតក៏បានសម្តែងនូវក្តីសប្បាយរីករាយផងដែរ នៅពេលដែល រដ្ឋសភាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្រាវជ្រាវការច្នៃប្រឌិត និងលើកកំពស់ គុណភាពប្រតិបត្តិការ។ ដើម្បីស្តារផលិតកម្ម និងអាជីវកមឡើងវិញឲ្យបានឆាប់រហ័ស បន្តរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ម្ចាស់ឆ្នោតមួយចំនួនបានលើកមតិយោបល់ ថា រដ្ឋសភា និងរដ្ឋាភិបាលចាំបាច់ត្រូវបន្តមានគោលនយោបាយជួយឧបត្ថម្ភអង្គភាព អាជីវកម្មឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេសអង្គភាពអាជីវកម្មខ្នាតតូច និងមធ្យម។
ថ្លែងមតិក្នុងជំនួបនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានឲ្យដឹងថា ក្រុមសមាជិករដ្ឋសភានឹងទទួលយកមតិយោបល់របស់ម្ចាស់ឆ្នោតយ៉ាងពេញលេញ ហើយសំយោគនិងរាយការណ៍ជូនរដ្ឋសភា។ លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអសកម្ម នៅតែបន្ត ហើយសំណុំរឿង សំខាន់ៗមួយចំនួន កំពុងត្រូវបានដោះស្រាយ ហើយនឹងត្រូវបានដោះស្រាយ។ ក្នុង ឱកាសនេះ លោកអគ្គលេខាបក្ស ក៏បានសម្តែងនូវគោលបំណងថា អាជ្ញាធរ និង ប្រជាជនរដ្ឋធានីហាណូយបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា លើកកំពស់ឋានៈ រដ្ឋធានីរបស់វៀតណាមឲ្យមិនចាញ់ពីបណ្តារដ្ឋធានីនានាលើពិភពលោក៕

ប្រតិកម្មទៅវិញ