អគ្គលេខាបក្ស លោក Nguyen Phu Trong៖ សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញនៅតែស្ថិតស្ថេរចីរកាលជាមួយប្រទេសជាតិ

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី២ វិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូ តំណាងជាគំរូឆ្នើមចំនួន ៦៧នាក់ លើទូទាំងប្រទេសអំពី “ការសិក្សា និងធ្វើតាមសតិអារម្មណ៍សីលធម៌ និងរចនាប័ទរបស់លោកប្រធានហូជីមិញឆ្នាំ ២០២៣។
អគ្គលេខាបក្ស លោក Nguyen Phu Trong៖ សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញនៅតែស្ថិតស្ថេរចីរកាលជាមួយប្រទេសជាតិ - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូចំនួន ៦៧នាក់ជាគំរូឆ្នើម ទូទាំងប្រទេសអំពី "សិក្សា និងត្រាប់តាមសតិអារម្មណ៍ សីលធម៌ និងរចនាបទរបស់ហូជីមិញឆ្នាំ ២០២៣" (រូបថត៖ VOV)

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា សតិអារម្មណ៍ សីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ គឺជាកំណប់ទ្រព្យមិនអាចកាត់ថ្លៃបាននៃស្មារតីបដិវត្តន៍និងក្លាយជាស្តង់ដារសម្រាប់កសាង ស្តារវប្បធម៌ឡើងវិញ និងកសាងប្រជាជនវៀតណាមក្នុងយុគសម័យថ្មី៖ “លើសពីទំហំនៃចលនាប្រឡងប្រណាំងមួយរហូតមកដល់ពេលនេះការសិក្សានិងត្រាប់តាមសតិអារម្មណ៍សីលធម៌និងរចនាបថរបស់ហូជីមិញបានក្លាយទៅជាតម្រូវការវប្បធម៌និងតម្លៃមួយក្នុងជីវភាពខាងវិញ្ញាណរបស់មនុស្សម្នាក់ៗ។ការយល់ដឹងត្រឹមត្រូវសកម្មភាពប្រកបដោយការច្នៃប្រឌិតនិងវប្បធម៌របស់ហូជីមិញនឹងផ្តល់ជាប្រភពកម្លាំងជំរុញដ៏សំខាន់សម្រាប់យើងក្នុងការកសាងប្រព័ន្ធតម្លៃជាតិប្រព័ន្ធតម្លៃវប្បធម៌និងប្រព័ន្ធតម្លៃមនុស្សវៀតណាមក្នុងសម័យហូជីមិញ បង្កើតកម្លាំងចលករសម្រាប់យើងជំរុញខ្លាំងកិច្ចការផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងពិភពលោក”។

លោកអគ្គលេខាបក្ស Nguyen Phu Trong ជឿជាក់ថានាពេលខាងមុខនឹងមានគំរូឆ្នើមកាន់តែច្រើនឡើងរួមចំណែកធ្វើឲ្យសតិអារម្មណ៍សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញកាន់តែរីកសាយភាយយ៉ាងទូលំទូលាយ៕

ប្រតិកម្មទៅវិញ