អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញមកស្ថានទូតវៀតណាមប្រចាំនៅចិន ដើម្បីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

VOV ប្រចាំនៅចិន
Chia sẻ

(VOVWORLD) -  នារសៀលថ្ងៃទី ២០ កក្កដា នៅទីក្រុងប៉េកាំង (ចិន) អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន លោក Xi Jinping បានអញ្ជើញមកកាន់ស្ថានទូតវៀតណាមប្រចាំនៅ ចិនគោរពវិញ្ញាណក្ខន្ធ រំលែកមរណទុក្ខ និងសរសេរក្នុងសៀវភៅក្តាំងមរណទុក្ខ ចំពោះ មរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។

អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញមកស្ថានទូតវៀតណាមប្រចាំនៅចិន ដើម្បីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្ស លោក Nguyen Phu Trong (រូបថត៖ VOV - ចិន)

អញ្ជើញចូលរួមផងដែរមានសមាជិកអចិន្ត្រៃយ៍ការិយាល័យនយោបាយ លេខាធិការលេខាធិការដ្ឋាន ប្រធានខុទ្ទការល័យមជ្ឈឹមបក្សកុម្មុយ និស្តចិន Cai Qi; សមាជិកខុទ្ទកាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi; សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈ កម្មាធិការទំនាក់ទំនងបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លោក Liu Jianchao និងថ្នាក់ដឹកនាំក្រសួងការបរទេស គណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសមជ្ឈិមចិន។

ថ្លែងមតិជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសចិន លោក Pham Sao Mai អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានអះអាងថា លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាថ្នាក់ដឹកនាំដ៏មហិមាររបស់បក្ស និងប្រជាជនវៀតណាម។ អគ្គលេខាបក្សលោក Nguyen Phu Trong បានលះបង់ពេញមួយជីវិតជូនចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាមសម្រេចបានសមិទ្ធិផលធំធេងក្នុងបុព្វហេតុកសាងសង្គមនិយម ទទួលបានការគាំទ្រ និងសេចក្តីស្រឡាញ់របស់បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជន វៀតណាមទាំងមូល។ ចិនចងចាំជានិច្ចនូវការរួមវិភាគទានដ៏ធំធេងរបស់លោកអគ្គលេខាបក្ស លោក Nguyen Phu Trong ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីដែលជា “សមមិត្តផង និងបងប្អូនផង” រវាងវៀតណាម និងចិន។

អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញមកស្ថានទូតវៀតណាមប្រចាំនៅចិន ដើម្បីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong - ảnh 2អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping អញ្ជើញសរសេរក្តាំងមរណទុក្ខ (រូបថត៖ VOV - ចិន)

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Pham Sao Mai បានថ្លែងអំណរគុណចំពោះលោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន Xi Jinping ដែលបានអញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong និងចូលរួមរំលែកទុក្ខចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម; ថ្លែងអំណរគុណចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលបានផ្ញើសាររំលែកទុក្ខជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ក្នុងមួយជីវិតរបស់ខ្លួន លោកអគ្គលេខាបក្ស Nguyen Phu Trong បានលៃទុកនូវក្តីស្រលាញ់អស់ពីដួងចិត្តនិងបានរួមចំណែកយ៉ាងសំខាន់ជាច្រើនចំពោះទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរវៀតណាម-ចិន។ ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ មានការរីកចម្រើនគួរឲ្យកត់ សម្គាល់ ក្លាយជាសហគមន៍ចែករំលែកអនាគតដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ទទួលបានការគាំទ្រពីប្រជាជននៃប្រទេសទាំងពីរ។

អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញមកស្ថានទូតវៀតណាមប្រចាំនៅចិន ដើម្បីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong - ảnh 3កម្រងផ្ការបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping (ស្តាំ) និងកម្រងផ្ការបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (ឆ្វេង) (រូបថត៖  VOV - ចិន)

នាថ្ងៃដដែល (២០ កក្កដា) នាយករដ្ឋមន្ត្រីចិន លោក Li Qiang ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន Zhao Leji, ប្រធាន គណៈកម្មាធិការជាតិនៃ សន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន លោក Wang Huning និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ និស្តចិនបានផ្ញើកម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong៕

ប្រតិកម្មទៅវិញ