គុយបាក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញទៅបំពេញទស្សនកិច្ច ក្នុងឱកាសដែលប្រទេសទាំងពីរកំពុងរៀបចំប្រារព្ធខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៦០-២០២៥)។
អគ្គលេខាពក្ស ប្រធានរដ្ឋ លោក តូឡឹម និងលោកជំទាវ នៅអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy ក្នុងទីក្រុងញូវយ៉ក។ រូបថត៖ Lam Khanh/TTXVN |
តាមរយៈដំណើរទស្សនកិច្ចនេះ បក្ស រដ្ឋវៀតណាម និងលោកអគ្គលេខាបក្ស ប្រធានរដ្ឋផ្ទាល់ មានបំណងចង់អះអាងនូវសាមគ្គីភាព និងចំណងមិត្តភាពពិសេសជាមួយបក្ស រដ្ឋ និងប្រជាជនគុយបា; បន្តអះអាងនូវគោលនយោបាយការទូតនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម រួមទាំងការយកចិត្តទុកដាក់យ៉ាងពិសេស និងជានិច្ចកាលចង់អភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសជាមិត្តប្រពៃណី។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម លោក Le Hoai Trung បានឲ្យដឹងថា៖ “តាមរយៈដំណើរទស្សនកិច្ចនេះ បក្ស និងរដ្ឋវៀតណាម រួមជាមួយបក្ស និងរដ្ឋគុយបា មានបំណងចង់បន្តពង្រឹងការយោគយល់គ្នា និងការសម្របសម្រួលគ្នាលើបញ្ហាអន្តរជាតិ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរក្នុងដំណាក់កាលបច្ចុប្បន្ន។ ជាពិសេស ភាគីទាំងពីរបានពិភាក្សា ស្នើទិសដៅ និងវិធានការជាក់លាក់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី រួមទាំងសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ”៕