អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការប្រធានាធិបតីប៉ូសំប៊ិកលោក Filipe Jacinto Nyusi

Chia sẻ

(VOVWORLD) - ព្រឹកថ្ងៃទី៩ ខែកញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម និងភរិយាបានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការសម្រាប់ប្រធានាធិបតីនៃសាធារណរដ្ឋម៉ូសំប៊ិកលោក  Filipe Jacinto Nyusi និងភរិយា។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការប្រធានាធិបតីប៉ូសំប៊ិកលោក Filipe Jacinto Nyusi - ảnh 1អគ្គលេបក្ស ប្រធានរដ្ឋ លោកតូឡឹម និងភរិយា ជាមួយប្រធានាធិបតី ម៉ូសំប៊ិក លោក Filipe Jacinto Nyusi និងភរិយា ក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ (រូបថត៖ Lam Khanh/TTXVN)

តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam និងភរិយា ប្រធានាឌិបតី ម៉ូសំប៊ិក Filipe Jacinto Nyusi និងភរិយាបានមកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា។ នាព្រឹកថ្ងៃទី៩ ខែកញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម និងភរិយាបានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការសម្រាប់ប្រធានាធិបតីនៃសាធារណរដ្ឋម៉ូសំប៊ិកលោក  Filipe Jacinto Nyusi និងភរិយា។

ក្បួនរថយន្តអមដំណើរប្រធានាធិបតី Filipe Jacinto Nyusi និងភរិយា បានចូលវិមានប្រធានរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម និងភរិយាបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកប្រធានាធិបតី Filipe Jacinto Nyusi ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់ម៉ូសំប៊ិកមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ បន្ទាប់ពីពិធីទទួលស្វាគមន៍ អគ្គលេខាបក្សប្រធានរដ្ឋលោក តូឡឹម និងប្រធានាធិបតី Filipe Jacinto Nyusi បានអញ្ជើញជួបប្រជុំ ចង្អៀតមួយ ហើយបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរជួបពិភាក្សា វាយតំលៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក និងស្នើដំណោះស្រាយនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។ ថ្នាក់ដឹកនាំទាំងពីរក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការផងដែរ៕

ប្រតិកម្មទៅវិញ