|
អគ្គលេខាបក្ស លោកNguyen Phu Trong ថតរូបអនុស្សវរីយ៍ជាមួយប្រធានគណៈបក្សចូលរួមកិច្ចប្រជុំអន្តរជាតិនៃគ |
(VOVworld)-នារសៀលថ្ងៃទី២៩តុលានៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្ត
វៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយប្រធានគណៈ ប្រ
តិភូដែលចូលរួមកិច្ចប្រជុំអន្តរជាតិនៃបណ្តាគណៈបក្សកុម្មុយនិស្តនិងកម្មករលើកទី
១៨។ នៅទីនេះលោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះប្រធានបទនិងខ្លឹម
សារដែលបានលើកមកពិភាគ្សានៅក្នុងកិច្ចប្រជុំ ព្រមទាំងចាត់ទុកថា ក្នុងបរិបទ
បច្ចុប្បន្ន ការផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ ជម្រុញការអនុវត្តសកម្មភាព
ជាក់ស្តែងរវាងបក្សកុម្មុយនិស្តនិងកម្មករនានាក្នុងការតស៊ូដើម្បីគោលដៅរួមគឺចាំ
បាច់ណាស់
មុននោះ នៅក្នុងពិធីបទកិច្ចប្រជុំនេះ អង្គប្រជុំបានឯកភាពលើវិធានការមួយ
ចំនួនសំដៅកែលំអនិងលើកកំពស់ប្រសិទ្ធិភាពនៃសកម្មភាពរបស់ យន្តការសម្រប
សម្រួលទូទៅ ជ្រើសតាំងក្រុមការងារអាណាត្តិ២០១៦-២០១៨រួមមានគណៈបក្សជា
សមាជិកចំនួន១៩ ដែលក្នុងនោះមានបក្សកុម្មុយនិស្តវៀតណាម និងឯកភាពអនុម័ត
លើសេច ក្តីអំពាវនាវដែលជាសំណុំឯកសាររួមនៃកិច្ចប្រជុំនេះ សម្រាប់ដាក់ចេញទិស
ដៅសហ ប្រតិបត្តិការរបស់ក្រុមបក្សក្មុយនិស្តនីស្តនិងកម្មករនៃប្រទេសនីមួយៗនា
ពេលខាងមុខ៕