អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Dato Lim Jock Hoi (រូបថត៖ AFP/TTXVN) |
លោក Dato Lim Jock Hoi បានឲ្យដឹងថា ទោះបីជាត្រូវតែឆ្លើយតបនឹងផល ប៉ះពាល់ដ៏ធ្ងន់ធ្ងរពីការរីករាលដាល់ នៃជំងឺរាតត្បាតសកលកូវីដ១៩ និងគ្រោះមហន្តរាយធម្មជាតិក៏ដោយ ក៏ប៉ុន្តែប្រទេសវៀត ណាមបានបង្ហាញពីភាពជាអ្នក ដឹកនាំដ៏ខ្លាំងក្លាក្នុងតំបន់ ដើម្បីនាំមកនូវភាពស្អិតរមួត និងការឆ្លើយតបយ៉ាងសកម្មចំពោះបញ្ហាប្រឈមនានា ព្រមទាំងដាក់តួនាទីមជ្ឈភាពរបស់អាស៊ានក៏ដូចជាតួនាទីរបស់ប្រជាជនជាចម្បងផងដែរ។
លោកក Dato Lim ក៏បានសង្កត់ធ្ងន់ថាប្រធានបទ «ភាពស្អិតរមួតនិងការឆ្លើយតបយ៉ាងសកម្ម» ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០របស់វៀតណាមគឺមានទាំងមានលក្ខណៈទាន់ហេតុការណ៍ និងសមស្របបំផុតនៅពេលដែលប្រឈមមុខនឹង ជំងឺរាតត្បាតសកលកូវីដ១៩ ដែលត្រូវបានគេចាត់ទុកថាជាវិបត្តិផ្នែកសុខាភិបាលសកលលោក ដោយមានលក្ខណៈកំណត់សម័យកាលរបស់យើងឡើងវិញ ផងដែរ» ៕