អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ THX/TTXVN)
|
លោក Antonio Guterres បានជឿជាក់ថា គ្មានប្រទេសណាមួយ អាចប្រឈមមុខនឹងជំងឺរាតត្បាតនេះតែម្នាក់ឯងបានទេ។ ជាងពេលណាៗទាំងអស់ រដ្ឋាភិបាលនៃប្រទេសនានាត្រូវតែរួមសហការគ្នា ដើម្បីស្តារឡើងវិញនូវខឿនសេដ្ឋកិច្ច ពង្រីកការ វិនិយោគ សាធារណៈ ជំរុញពាណិជ្ជកម្ម និងធានានូវការផ្តល់ជំនួយសម្រាប់ប្រជាជន ក៏ដូចជាសហគមន៍ដែលរងផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ១៩។
លោក Antonio Guterres ក៏បានសង្កត់ធ្ងន់ថា ជំងឺរាតត្បាតសកលកូវីដ១៩ បានបង្កើតឱ្យមាន“ ហានិភ័យពិតប្រាកដ ហើយកាន់តែបង្កើនឱនភាព សេដ្ឋកិច្ចសកលលោក” តែម្តង ៕