អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres (រូបថត ៖ THX/TTXVN) |
លោក Guterres បានឲ្យដឹងថាប្រទេសទាំងអស់ត្រូវប្តេជ្ញាបញ្ឈប់ការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត ដែលជាការបំភាយឧស្ម័នផ្ទះកញ្ចក់ដ៏សំខាន់ចូលទៅក្នុងបរិយាកាសនាឆ្នាំ ២០៥០។
លោក Guterres ក៏បានស្នើផែនការ ៦ ចំណុចដើម្បីធានារដ្ឋាភិបាលនៃបណ្តាប្រទេសត្រូវផ្តោតការយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញពីជំងឺ រាតត្បាតសកលផងដែរ។
ផែនការនេះក៏អំពាវនាវឲ្យបញ្ឈប់ការជួយឧបត្ថម្ភធនឥន្ធនៈផូស៊ីល និងដាក់ទណ្ឌកម្មដល់អង្គការនិងបុគ្គលដែលបំពុលបរិស្ថានផងដែរ៕