អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres (រូបថត៖ vov.vn) |
លោក Antonio Guterres បានសង្កត់ធ្ងន់ថាការដោះស្រាយជម្លោះអ៊ីស្រាអែល - ប៉ាឡេស្ទីនរហូតដល់ពេលនេះនៅតែជាបញ្ហាប្រឈមដ៏លំបាកបំផុត ដែលសហគមន៍អន្តរជាតិកំពុងប្រឈមមុខផងដែរ។ អ៊ីស្រាអែលចាំបាច់ត្រូវបញ្ឈប់ការតាំងទីលំនៅដ្ឋានខុសច្បាប់ និងបញ្ឈប់ការបំផ្លាញផ្ទះសម្បែងរបស់ប្រជាជនប៉ាឡេស្ទីន ក៏ដូចជាបញ្ឈប់ការបង្កទុក្ខវេទនាដល់ប្រជាជននៅតំបន់ ហ្គាហ្សាទៀតផង។ លោក Guterres ក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានាចាត់វិធានការជាបន្ទាន់ ដើម្បីស្តារទំនុកទុកចិត្តឡើងវិញសម្រាប់ដំណោះស្រាយ «រដ្ឋ ពីរ» ដោយអះអាងថានេះគឺជាដំណោះស្រាយតែមួយគត់ ដើម្បីដោះស្រាយជម្លោះដែលអូសបន្លាយរយៈពេលជាច្រើនទសវត្សរវាងអ៊ីស្រាអែលនិងប៉ាឡេ ស្ទីន៕