អគ្គលេខាធិការអង្គការសហប្រជាជាតិ សម្តែងការព្រួយបារម្ភ​ចំពោះ​ដំណើរការ​​លុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងត្រូវបានរុញថយក្រោយ

Chia sẻ
(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃទី ២ ខែតុលា បានសម្ដែងការសោកស្តាយថា កិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោកក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងរបស់ពិភពលោកគឺខ្វះវឌ្ឍនភាពហើយថែមទាំងប្រឈមនឹងហានិភ័យដែលត្រូវបានរុញថយក្រោយទៀត។
អគ្គលេខាធិការអង្គការសហប្រជាជាតិ សម្តែងការព្រួយបារម្ភ​ចំពោះ​ដំណើរការ​​លុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងត្រូវបានរុញថយក្រោយ - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres  (រូបថត៖ TTXVN)

លោកបានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ក្នុងឱកាសរំលឹកខួបទិវាអន្តរជាតិ នៃការលុបបំបាត់អាវុធ នុយក្លេអ៊ែរទាំងស្រុង ក្នុងថ្ងៃចុងក្រោយនៃសប្ដារហ៍ជាន់ខ្ពស់ នៃមហា សន្និបាត អង្គការសហប្រជាជាតិ លើកទី ៧៥។ ប្រមុខអង្គការសហប្រជាជាតិរូបនេះបានអះអាងថា ការលុបបំបាត់អាវុធនុយក្លេអ៊ែរគឺមានសារៈសំខាន់ស្លាប់រស់ ពោលគឺមិនត្រឹមតែសម្រាប់ប្រទេសមួយប៉ុណ្ណោះទេ ថែមទាំងសម្រាប់ជីវិតរបស់ភពផែនដីទាំងមូលផងដែរ។ ទោះយ៉ាងណាក៏ដោយ ភាពតានតឹងនិងការបាត់ បង់ជំនឿទុកចិត្ត ដែលកាន់តែកើនឡើងរវាងបណ្ដាប្រទេសកម្មសិទ្ធិអាវុធនុយក្លេអ៊ែរបានធ្វើឱ្យពិភពលោកប្រឈមនឹងការគំរាមកំហែងនុយក្លេអ៊ែរកាន់តែខ្លាំងឡើង៕

ប្រតិកម្មទៅវិញ