អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អំពាវនាវឲ្យពិភពលោកសាមគ្គីគ្នា ដើម្បីឆ្លើយតបនឹងជំងឺកូវីដ ១៩

Chia sẻ
(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា ជំងឺកូវីដ ១៩ គឺជាបញ្ហាប្រឈមសកលដ៏ធំធេង ចំពោះសហគមន៍អន្តរជាតិ ចំពោះពហុភាគីនិយម និងសម្រាប់រូបលោកផ្ទាល់ក្នុងនាមជាអគ្គលេខាធិការអង្គការសហប្រជាជាតិ
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អំពាវនាវឲ្យពិភពលោកសាមគ្គីគ្នា ដើម្បីឆ្លើយតបនឹងជំងឺកូវីដ ១៩ - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ Epthinktank)

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃទី ១៧ ខែតុលាបានចាត់ទុកថា ពិភពលោកដែលបែកបាក់គ្នាមិនអាចយកឈ្នះលើបញ្ហាប្រឈមក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ បានឡើយ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការសម្របសម្រួលសកម្មភាពនានាដើម្បីជួយប្រជាជនរាប់លាននាក់កុំ ឲ្យ ធ្លាក់ក្នុងភាពក្រីក្រ។ យោងតាមលោក Guterres ថាជំងឺកូវីដ ១៩ គឺជាបញ្ហាប្រឈមសកលដ៏ធំធេង ចំពោះសហគមន៍អន្តរជាតិ ចំពោះពហុភាគីនិយម និងសម្រាប់រូបលោកផ្ទាល់ក្នុងនាមជាអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ