អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក A.Guterres (រូបថត៖ AP) |
ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅថ្ងៃទី ១១ ខែមករាលោក Dujarric បានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក A.Guterres បានជូនដំណឹងទៅកាន់ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខ ថា“ លោកបានត្រៀមខ្លួនជាស្រេចដើម្បីទទួលអាណត្តិទី ២ ក្នុងតួនាទីជាអគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់ដំណាក់កាល ២០២២ - ២០២៦។ សូមបញ្ជាក់ដែរថា លោក Guterres មានអាយុ ៧១ ឆ្នាំ ដែលជាអគ្គលេខាធិការទី ៩ នៃអង្គការសហប្រជាជាតិ។ លោកបានចូលកាន់តំណែងនៅខែមករាឆ្នាំ ២០១៧ សម្រាប់អាណត្តិ ៥ ឆ្នាំផងដែរ៕