|
អគ្គលេខាធិការគណបក្សពលករម៉ិកស៊ិក (PT) លោក Alberto Anaya Guitierre |
(VOV)_ អគ្គលេខាធិការគណបក្សពលករម៉ិកស៊ិក (PT) លោក Alberto Anaya Guitierre បានសង្កត់ធ្ងន់ទៅលើអត្ថន័យធំធេងរបស់ជ័យជំនះថ្ងៃទី៣០មេសា ឆ្នាំ១៩៧៥ ចំពោះបដិវត្តន៍ វៀតណាម និងពិភពលោក។ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទិ៤២ទិវារំដោះភូមិភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០មេសាឆ្នាំ១៩៧៥ -ថ្ងៃទី៣០មេសាឆ្នាំ២០១៧)របស់ប្រជាជន វៀតណាម នាថ្ងៃទី៣០មេសា អគ្គលេខាធិការគណបក្សពលករម៉ិកស៊ិក (PT) លោក Alberto Anaya Guitierre បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយជួរវេជ្ជបណ្ឌិតវៀតណាមដែលកំពុងបំពេញការងារនៅមជ្ឈមណ្ឌលចាក់ម្ជុលវិទ្យាសាស្ត្រ នៅទីក្រុង Zacartecas និង Monterrey របស់ម៉ិកស៊ិក។ នៅទីនេះ លោកបានវាយតំលៃខ្ពស់ចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំបក្សកុម្មុយនីស្ត វៀត ណាម និងលោកប្រធានហូជីមិញ ចំពោះបដិវត្តវៀតណាម។ លោកក៏បានអះអាងថែមទៀតថា៖បដិវត្តន៍វៀតណាមជាមេរៀនមានតំលៃជាក់ស្ដែងចំពោះពិភពលោក ជាពិសេសគឺការពង្រីកស្មារតីមហាសាមគ្គីភាពជាតិ ការសម្របសម្រួលកម្លាំងជាតិនិងសម័យកាល ក៏ដូចជាការតស៊ូប្រឆាំងក្នុងវិស័យការទូតនិងយោធា៕