អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres (រូបថត៖ AFP/TTXVN) |
ក្នុងសន្និសីទសារព័ត៌មាន ប្រមុខ អ.ស.ប បានឲ្យដឹងថាបេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅស៊ីរីគឺ លោក Geir Pedersen «កំពុងបំពេញការងារចុងក្រោយជាមួយភាគីនានាដែលពាក់ព័ន្ធនឹងបទបញ្ញត្តិដែលត្រូវការយកមកពិចារណា ហើយយើងខ្ញុំសង្ឃឹមថាប្រការនេះនឹងបង្ហើយនាពេលឆាប់ៗនេះ” ។ លោក Antonio Guterres បានសម្តែងក្តីសង្ឃឹមថាការបង្កើតគណៈកម្មាធិការរដ្ឋធម្មនុញ្ញនឹង «ក្លាយជាជំហានដ៏សំខាន់ក្នុងការបង្កលក្ខណៈងាយស្រួលសម្រាប់ដំណោះស្រាយនយោបាយចំពោះជម្លោះដ៏ខ្លោចផ្សានេះផងដែរ»៕