|
អគ្គលេខាធិការ AL អំពាវនាវបង្កើតតុលាការពិសេសជំនុំជំរះអ៊ីស្រាអែល (Image: VNA) |
(VOVworld) – នាថ្ងៃទី ២១ មេសា ថ្លែងមតិនៅកិច្ចប្រជុំថ្កោលទោសសេចក្តី
ប្រកាសរបស់អ៊ីស្រាអែលស្តីពីអំពីការដែលប្រទេសនេះនឹងគ្មានពេលណា
ប្រគល់ ឲ្យវិញតំបន់ខ្ពង់រាប Golan ទេ អគ្គលខាធិការសម្ព័ន្ធភាពអារ៉ាប់ (AL)
លោក Nabil al Arabi បានអំពាវនាវតុលាការព្រហ្មទណ្ឌពិសេសមួយដើម្បី
ជំនុំជំរះ Tel Aviv។ ថ្លែងមតិនៅកិច្ចប្រជុំនេះ លោក al Arabi បានចាត់ទុកថា
៖ អ៊ីស្រាអែល កំពុងមើលងាយច្បាប់។ តាមគំរោង តំណាងនៃប្រទេសជា
សមាជិក AL ចំនួន ២២ រូបនឹងអនុម័តលើសេចក្តីសម្រេចចិត្តមួយដែលថ្កោល
ទោសសេចក្តីប្រកាស របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin
Netanyahu នាថ្ងៃទី ១៧ មេសាកន្លងទៅនេះដែលថា៖ ខ្ពង់រាប Golan នឹង
ជារបស់អ៊ីស្រាអែលជារៀល រហូត។ ក្នុងពេលនោះ កាសែត Haaretz របស់
អ៊ីស្រាអែលបានដក ស្រង់ពាក្យសំដីរបស់មន្ត្រីអារ៉ាប់ជាន់ខ្ពស់មួយរូបបាន
ឲ្យដឹងថា៖ កិច្ចប្រជុំនេះ គ្រាន់តែមានចរិតលក្ខណៈបែបបទដើម្បីឡើង
សម្លេងប្រឆាំងជំទាស់សេចក្តីសម្រេចចិត្ត របស់លោក Netanyahu
តែប៉ុណ្ណោះ៕