អគ្គលេខាគណៈបក្សពលកម្មម៉ិកស៊ិក (PT) លោក Alberto Ayana Gutierrez។ (រូបថត៖ TTXVN) |
អគ្គលេខាគណៈបក្សពលកម្មម៉ិកស៊ិក (PT) លោក Alberto Ayana Gutierrez បានធ្វើអត្ថាធិប្បាយថា អត្ថបទសរសេរក្រោមចំណងជើងថា “បញ្ហាខាងទ្រឹស្ដីនិងការ អនុវត្តជាក់ស្ដែងមួយចំនួនអំពី សង្គមនិយមនិងមាគ៌ាឈានឡើងសង្គមនិយមនៅវៀត ណាម” របស់អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានបង្ហាញឲ្យឃើញ ការជ្រើសរើសមាគ៌ាកសាងសង្គមនិយម គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាម ហើយសមស្របនឹង ស្ថានភាពជាក់ស្ដែងនៅវៀតណាម។ បច្ចុប្បន្ននេះ និយាយដល់វៀតណាម មិនត្រឹមតែ និយាយដល់សេចក្ដីស្នេហាជាតិ ប្រពៃណីតស៊ូប្រឆាំងខ្មាំងសត្រូវឈ្លានពានដើម្បី ដណ្ដើមឯករាជ្យនិងសេរីភាពប៉ុណ្ណោះទេ ថែមទាំងត្រូវនិយាយដល់ជោគជ័យរបស់វៀត ណាមលើដំណើរការកសាងនិងអភិវឌ្ឍប្រទេសជាតិ ដោយមានតួនាទីនិងឋានៈកាន់តែ ខ្ពស់លើឆាកអន្តរជាតិទៀតផង។
លោក Alberto Ayana Gutierrez បានផ្ដល់យោបល់ថា រាល់បទពិសោធន៍ដែល ត្រូវបានសន្សំសម្ចៃលើគ្រប់វិស័យនៃជីវភាពសេដ្ឋកិច្ចសង្គម រាល់វឌ្ឍនភាពគួរឲ្យកត់ សម្គាល់លើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា ក៏ដូចជាឋានៈដ៏រឹងមាំរបស់ប្រទេសលើឆាក អន្តរជាតិនាសព្វថ្ងៃ គឺជាបុព្វបទសម្រាប់ជ័យជំនះថ្មីៗរបស់វៀតណាមក្នុងប៉ុន្មាន ទសវត្សរិ៍ខាងមុខ៕