អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី

Chia sẻ

(VOVWORLD) - នារលៀលថ្ងៃទី៥ខែកញ្ញា (តាមម៉ោងម៉ូស្គូ) អគ្គលេខាបក្ស លោក Nguyen Phu Trong និងគណៈ ប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Vnukovo 2 នៃរដ្ឋធានីម៉ូស្គូ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ីតាមការអញ្ជើញរបស់ប្រ ធានាធិបតីរុស្ស៊ី លោក Vladimir Putin។

អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong  ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី - ảnh 1 អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញមកដល់រដ្ឋធានីម៉ូស្គូនៃសហព័ន្ធរុស្ស៊ី (រូបថតៈ Thanh Phuong)

អញ្ជើញទទួលស្វាគមន៍អគ្គលេខាបក្ស លោក Nguyen Phu Trong និងគណៈប្រតិភូនៅព្រលានយន្តហោះ មានវត្តមានថ្នាក់ដឹកនាំក្រសួងការបរទេសសហព័ន្ធរុស្ស៊ី ឯកអគ្គរដ្ឋ ទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម លោក Konstantin Vnukov ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Ngo Duc Manh និងឯកអគ្គរដ្ឋទូត ភារៈធារីដែលតំណាងប្រទេសអាស៊ាននៅរុស្ស៊ី រួមទាំងកម្មាភិបាល បុគ្គលិកនៃស្ថាន ទូតនិងសហ គមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ីផងដែរ។

អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong  ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី - ảnh 2ពិធីទទួលបដិសណ្ឋារកិច្ចបានប្រារព្ធនៅឯព្រលានយន្តហោះ Vnukovo 2  

ពិធីទទួលបដិសណ្ឋារកិច្ចអគ្គលេខាបក្ស លោក Nguyen Phu Trong និងគណៈប្រតិ ភូ ជាន់ខ្ពស់វៀតណាមបានប្រារព្ធឡើងយ៉ាងឱឡារិកនៅអាកាសយានដ្ឋានអន្តរជាតិ Vnukovo 2 តែម្តង។

ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ទៅកាន់សហព័ន្ធ រុស្ស៊ីលើកនេះ សំដៅអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម គឺចាត់ទុករុស្ស៊ីជាដៃគូអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួនព្រមទាំងជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហ ព័ន្ធរុស្ស៊ីឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាពថែមទៀត។

អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong  ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី - ảnh 3 រូបថតៈ Thanh Phuong

តាមគម្រោង បន្ទាប់ពីមកដល់រដ្ឋធានីម៉ូស្គូ អគ្គលេខាបក្ស លោក Nguyen Phu Trong នឹងអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev ផងដែរ៕

ប្រតិកម្មទៅវិញ