អគ្គលេខា លោក Nguyen Phu Trong អញ្ជើញទទួលជាមួយប្រធានរដ្ឋសភាអូស្ត្រាលី លោក Tony Smith មកសម្តែងការគួរសម (រូបថតៈ VOV) |
ក្នុងជំនួបនេះ អគ្គលេខាលោក Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើទំនាក់ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអូស្ត្រាលី ជាពិសេស ក្នុងបរិបទដែលប្រទេសទាំងពីររំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត។ អគ្គលេខាលោក Nguyen Phu Trong បានថ្លែងអំណរគុណចំពោះការដែលរដ្ឋាភិបាលអូស្ត្រាលី បានគាំទ្រវៀតណាម ចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ភាគីអូស្ត្រាលី ចំពោះតួនាទីរបស់វៀត ណាមក្នុងអាស៊ានក៏ដូចជាគោលជំហមុនក៏ដូចជាក្រោយរបស់អូស្ត្រាលីលើបញ្ហាសមុទ្រខាងកើត។ អគ្គលេខា លោក Nguyen Phu Trong បានស្នើឲ្យភាគីទាំងពីរបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការលើបណ្តាវេទិកាពហុភាគី ដើម្បីសន្តិភាព ស្ថិរភាព កិច្ច សហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជានៅសមុទ្រខាងកើត។
រីឯខ្លួនវិញ ប្រធានរដ្ឋសភាអូស្ត្រាលី លោក Tony Smith បានជឿជាក់ថា កិច្ចសហប្រតិ បត្តិការរវាងរដ្ឋសភាអូស្ត្រាលីនិងរដ្ឋសភាវៀតណាម ក៏ដូចជាការជួបប្រាស្រ័យប្រជាជនជាសក្ខីភាពអំពីការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ លោក Tony Smith សម្តែងគោល បំណងថា ដំណើទស្សនកិច្ចរបស់លោកមកវៀតណាមលើកនេះក៏ដូចជាដំណើរទស្សនកិច្ចជាន់ខ្ពស់នានារបស់ភាគីអូស្ត្រាលីខាងមុខ នឹងរួមចំណែកជម្រុញទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រអូស្ត្រាលី-វៀតណាមនាពេលខាងមុខ៕