អគ្គនាយិកាថ្មីរបស់ IMF បានបញ្ជាក់ថាបញ្ឈប់សង្គ្រាមពាណិជ្ជកម្មរវាង​សហរដ្ឋអាមេរិកនិងចិននៅមិនទាន់មានប្រសិទ្ធិភាពគ្រប់គ្រាន់

Chia sẻ
(VOVWORLD) - នាថ្ងីទី ១៧ ខែតុលា អគ្គនាយិកាថ្មីរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva  បានស្វាគមន៍សហរដ្ឋអាមេរិកនិងចិនដែលសំរេចបានផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ប៉ុន្តែក៏បានចាត់ទុកថា នេះនៅតែមិនទាន់មានប្រសិទ្ធិភាពគ្រប់គ្រាន់ដើម្បីរុញថយក្រោយផលប៉ះពាល់អវិជ្ជមានដោយសារភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបង្កខឿងចំពោះសេដ្ឋកិច្ចពិភពលោកឡើង។ 
អគ្គនាយិកាថ្មីរបស់ IMF បានបញ្ជាក់ថាបញ្ឈប់សង្គ្រាមពាណិជ្ជកម្មរវាង​សហរដ្ឋអាមេរិកនិងចិននៅមិនទាន់មានប្រសិទ្ធិភាពគ្រប់គ្រាន់ - ảnh 1 អគ្គនាយិកាថ្មីរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva (រូបថត៖ AFP/TTXVN)

លោកស្រី Georgieva បានវាយតម្លៃថា “ការដែលសហរដ្ឋអាមេរិកនិងចិនកំពុងមានកិច្ចចរចាជាមួយគ្នាគឺជាដំណឹងល្អ ប៉ុន្តែនេះនៅតែមិនគ្រប់គ្រាន់នៅឡើយ”។ IMF ព្យាករណ៍ថា ផលប៉ះពាល់លើគ្រប់វិស័យពីភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិននឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ០.៨%។ ថ្នាក់ដឹកនាំ IMF សង្កត់ធ្ងន់ថា ខឿងសេដ្ឋកិច្ចនាំមុខគេទាំងពីរទៅលើពិភពលោកមិនក្រាន់តែត្រូវសំរេបបានកិច្ចព្រមព្រៀងឈប់ធ្វើសង្គៀមប៉ុណ្ណោះទេ ថែមទាំងត្រូវមានឯកសារបញ្ចប់សង្គ្រាមពាណិជ្ជកម្មទៀតផង ដើម្បីពាណិជ្ជកម្មអាចវិលត្រឡប់មករកមុខងារជាកំលាំងទលករកំណើននៃខឿងសេដ្ឋកិច្ចពិភពលោក។

បច្ចុប្បន្ននេះ ទាំងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងកំពុងខិតខំបញ្ចប់ភាពតានតឹងពាណិជ្ជកម្មដោយកិច្ចព្រមព្រៀងមួយ។ ថ្មីៗនេះ ភាគីទាំងពីរបានឯកាភាពដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងមួយ បើកចេញយថាទស្សន៍បញ្ចប់វិវាទពាណិជ្ជកម្មរវាងប្រទេសមហាសេដ្ឋកិច្ចពិភពលោកទាំងពីរនេះយ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ