វៀតណាមអំពាវនាវឱ្យបញ្ចប់ភាពតានតឹងនៅមជ្ឈិមបូព៌ា

VOV/អាមេរិក
Chia sẻ

(VOVWORLD) - នាថ្ងៃទី ២៥ មេសា នៅទីក្រុង ញូវយ៉ក (សហរដ្ឋអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបន្តបើកកិច្ចប្រជុំពិភាក្សាស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា និងប៉ាឡេស្ទីន ក្រោមអធិបតីភាពលោក Ian Borg រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសម៉ាល់តា-ប្រធានក្រុមប្រឹក្សាសន្តិសុខក្នុង ខែមេសា ឆ្នាំ ២០២៤។

វៀតណាមអំពាវនាវឱ្យបញ្ចប់ភាពតានតឹងនៅមជ្ឈិមបូព៌ា - ảnh 1អគ្គរដ្ឋទូត Nguyen Hoang Nguyen ភារធារីនៃបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ VOV/អាមេរិក)

ថ្លែងមតិក្នុងសម័យពិភាក្សា អគ្គរដ្ឋទូត លោក Nguyen Hoang Nguyen ភារធារីនៃបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីភាពតានតឹងដែលកំពុង កើនឡើងនៅមជ្ឈឹមបូព៌ា; អះអាងថា វៀតណាមប្រឆាំងរាល់សកម្មភាពគំរាមកំហែង ឬប្រើប្រាស់កម្លាំង រំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសណាមួយ ប្រឆាំងនឹងច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ; ថ្កោលទោសយ៉ាងខ្លាំងក្លាគ្រប់ទម្រង់នៃអំពើហិង្សាលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រមទាំងការវាយប្រហារនាពេលថ្មីៗនេះ ប្រឆាំងនឹងនាវាពាណិជ្ជកម្មនៅលើផ្លូវសមុទ្រអន្តរជាតិ។

លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងផ្សះផ្សាឆ្ពោះទៅរកដំណោះស្រាយប្រកបដោយនិរន្តរភាព និងយូរអង្វែងចំពោះជម្លោះដែលកំពុងបន្ត និងដំណើរការសន្តិភាពមជ្ឈិមបូព៌ា ដោយឈរលើមូលដ្ឋាននៃដំណោះស្រាយរដ្ឋពីរ; គូសបញ្ជាក់តួនាទីសំខាន់របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ចំពោះការផ្តល់ជំនួយមនុស្សធម៌សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ចុងបូព៌ា (UNRWA) ក្នុងការអនុវត្តបេសកកម្មជំនួយមនុស្សធម៌នៅហ្គាហ្សា; សង្កត់ធ្ងន់ថា វៀតណាមគាំទ្រយ៉ាងមុតមាំចំពោះសេចក្តីប្រាថ្នាស្របច្បាប់របស់រដ្ឋប៉ាឡេស្ទីន ដើម្បីក្លាយជាសមាជិកផ្លូវការរបស់អង្គការសហប្រជាជាតិក្នុងពេលឆាប់ៗនេះ៕ 

ប្រតិកម្មទៅវិញ