ឡាវជាកន្លែង មកទេសចរណ៍ល្អបំផុតលើសកលោកឆ្នាំ២០១៣

Theo VOV WORLD -
Chia sẻ

ក្រសួងពត៏មានវប្បធម៏និងទេសចរណ៍ឡាវបានរៀបចំ
ពិធីទទួលប្រសិទ្ឋនាម” កន្លែង មកទេសចរណ៍ល្អបំផុត
លើសកលោកឆ្នាំ២០១៣” ដោយគណះកម្មាធិការ
អឺរ៉ុបទទួលបន្ទុកទេសចរណ៍និងពាណិជ្ជកម្មប្រគល់ជូន។

Vovworld-នាយប់ថ្ងៃទី៩ឧសភានៅទីក្រុងវៀងច័ន  ក្រសួងពត៏មាន
វប្បធម៏និងទេសចរណ៍ឡាវបានរៀបចំពិធីទទួលប្រសិទ្ឋនាម” កន្លែង មកទេសចរណ៍ល្អបំផុតលើសកលោកឆ្នាំ២០១៣” ដោយគណះកម្មាធិការ
អឺរ៉ុបទទួលបន្ទុកទេសចរណ៍និងពាណិជ្ជកម្មប្រគល់ជូន។ថ្លែងមតិក្នុង
ឱកាសនេះលោក​ Anton Caragea  ប្រធានគណះកម្មាធិការអឺរ៉ុបទទួលបន្ទុក
ទេសចរណ៍និងពាណិជ្ជកម្មបានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងនិង
ស្នាដៃរបស់ឡាវក្នុងការអភិវឌ្ឍន៍ទេសចរណ៍។រដ្ឋមន្រ្តីក្រសួងពត៏មាន
វប្បធម៏និងទេសចរណ៍ឡាវ លោក​Bosengkham Vongdalaអោយដឹងថា៖
ទន្ទឹមនឹងគោលនយោបាយផ្លាស់ប្តូរថ្មី  រដ្ឋាភិបាលឡាវបានជំរុញអភិវឌ្ឍន៍
ទេសចរណ៍ វប្បធម៏​ បរិស្ថាននិងប្រវ​ត្តិសាស្រ្ត។ក្នុងឆ្នាំ២០១២ បានមាន
ភ្ញៀវទេសចរណ៍អន្តរជាតិជាង៣លាន៣សែននាក់មកទេសចរណ៍ឡាវ។
ប្រាក់ដែលទទួលបានពីសកម្មភាពទេសចរណ៍មានជាង៥៣៥លានUSD៕

ប្រតិកម្មទៅវិញ