ក្រុមហ៊ុនហ្វេសប៊ុក (Facebook) |
យោងតាមប្រភពព័ត៌មាននានាបានអោយដឹងថា គណៈកម្មការពាណិជ្ជកម្មសហរដ្ឋអាមេរិក បានធ្វើការស៊ើបអង្កេតលើការចោទប្រកាន់ក្រុមហ៊ុហ្វេសប៊ុក (Facebook) ពីបទចែករំលែកព័ត៌មានដោយខុសច្បាប់របស់អ្នកប្រើប្រាស់ចំនួន ៨៧ លាននាក់ ជាមួយក្រុមហ៊ុនផ្តល់ប្រឹក្សា Cambridge Analytica ។ នេះអាចជាករណីបងប្រាក់សំណងជំងឺចិត្តរដ្ឋប្បវេណីដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។ នាបច្ចុប្បន្នទាំង ហ្វេសប៊ុក និងគណៈកម្មការពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មាននេះឡើយ៕