![ហ្វីលីពីនសំរេចចិត្តនាំចូលបន្ថែមអង្ករបស់វៀតណាម - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2014_06_27/gao-593b5.jpg) |
ហ្វីលីពីនសំរេចចិត្តនាំចូលបន្ថែមអង្ករបស់វៀតណាម (vietnamplus.vn) |
Vovworld-រដ្ឋាភិបាលហ្វីលីពីនទើបនឹងបានសំរេចចិត្តនាំចូលបន្ថែមអង្ករ២០០តោនរបស់វៀតណាមសំដៅស្ថិរភាពប្រភពទំនិញទុកបំរុងរបស់ស្ថាប័ន
ស្បៀងអាហារជាតិ (NFA)។ លោក Francis Pangilinan ឧបការីប្រធានាធិបតីទទួលបន្ទុកសន្តិសុខស្បៀងអាហារនិងទំនើបភាវូបនីយកម្មកសិកម្មបានឲ្យដឹង
ថា សេចក្តីសំរេចពោលខាងលើបាននាំចេញបន្ទាប់ពីពិធីធ្វើការនាថ្ងៃទី២៦មិថុនា
រវាងប្រធានាធិបតី Benigno Aquino និងមន្ត្រីជាន់ខ្ពស់មួយចំនួនដើម្បីពិភាគ្សាអំពី
ការបង្កើនតំលៃដោយចៃដន្យរបស់មុខទំនិញចាំបាច់មួយចំនួនក្នុងនោះមានអង្ក
ផង។ តាមគំរោង រដ្ឋាភិបាលហ្វីលីពីននឹងនាំចូលអង្ករ៨សែនតោនដើម្បីបំពេញ
បន្ថែមឲ្យឃ្លាំងផ្ទុកបំរងជាតិ៕