![ហ្វីលីពីនសន្យារក្សាទំនាក់ទំនងសម្ព័ន្ធមិត្តយោធាជាមួយអាមេរិក - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_10_13/philippine cam ket duy tri quan he voi my.jpg) |
ហ្វីលីពីនសន្យារក្សាទំនាក់ទំនងសម្ព័ន្ធមិត្តយោធាជាមួយអាមេរិក (VNA) |
(VOVworld) - ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានអះអាងថា៖
លោកនឹងរក្សាបណ្ដាសន្ធិសញ្ញានិងសម្ព័ន្ធភាពយោធាបច្ចុប្បន្នជាមួយអាមេរិក
ដោយមិនអើពើដល់ការបញ្ចប់រាល់សកម្មភាពធ្វើសមយុទ្ធរួមជាមួយវ៉ាស៊ីនតោន
នាអនាគត។ នាថ្ងៃទី ១២ តុលា ថ្លែងមតិចំពោះមុខកំលាំងការពារឆ្នេរសមុទ្រ
ហ្វីលីពីន ប្រធានាធិបតី Rodrigo Duterte បានអះអាងជាថ្មីម្តងទៀតថា៖ ប្រទេស
នេះនឹងមិនធ្វើសមយុទ្ធរួមជាមួយអាមេរិកនាឆ្នាំ ២០១៧ ទេ ប៉ុន្តែ សន្យាថា៖
សម្ព័ន្ធភាពយោធានឹងបន្តរក្សា ហើយគោលនយោបាយកិច្ចការបរទេសរបស់
លោកគឺតាមទិសឯករាជ្យ។ ផ្នែកមួយក្នុងគោលនយោបាយកិច្ចការបរទេស
របស់ លោក Rodrigo Duterte គឺឆ្ពោះទៅចិននិងរុស្ស៊ីដែលត្រូវបានលោកលើក
ច្បាស់ នាពេលកន្លងទៅ ក៏ដូចជា លោកបានមានផែនការទៅបំពេញទស្សន
កិច្ចនៅ ប្រទេសទាំងពីរនេះនាពេលខាងមុខ។ លោក Rodrigo Duterte នឹង
ចាប់ផ្តើមដំណើរទស្សនកិច្ចនៅចិនចាប់ពីថ្ងៃទី ១៨ ដល់ទី ២១ តុលា ឆ្នាំ ២០១៦៕