ទាហានហ្វីលីពីនយាមល្បាតនៅ Marawi ̣(រូបថត៖ Reuters) |
កម្លាំងឧទ្ទាមនេះបានទន្ទ្រានកាន់កាប់ទីក្រុងប៉ែកខាងត្បូង Marawi ក្នុងរយៈពេល៥ខែកន្លងទៅ។ ថ្លែងមតិក្នុងសន្និសីទកាសែតនៅ Marawi នាថ្ងៃទី២២ តុលា វរៈសេនីយ៍ឯក Romeo Brawner អះអាងថា គ្មានចំណាប់ខ្មាំង សេសសល់ណាមួយឡើយ។ ជំលោះពោលខាងលើរហូតដល់ពេលនេះបាន បណ្ដាលឲ្យជនស៊ីវិល១០០នាក់ ទាហាននិងប៉ូលីស១៦៥នាក់ត្រូវស្លាប់ មនុស្ស រាប់ពាន់នាក់ត្រូវជម្លៀសចេញពីផ្ទះ។ កងកម្លាំងរដ្ឋាភិបាលក៏បានកំទេចមុខសញ្ញា ជ្រុលនិយមចំនួន៩១៩នាក់ផងដែរ៕