ហ្វីលីពីនបញ្ចប់ការស្វែងរកជនរងគ្រោះក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ៥ ខែកក្កដា កងកម្លាំងប្រដាប់អាវុធហ្វីលីពីនបានបញ្ចប់សកម្មភាពជួយសង្គ្រោះ និងស្វែងរកជនរងគ្រោះក្នុងគ្រោះថ្នាក់ឆ្លាក់យន្តហោះយោធា ប្រភេទ C-១៣០ នៅខេត្ត Sulu ភាគខាងត្បូងប្រទេសហ្វីលីពីន បន្ទាប់ពីបានរកឃើញសាកសពទាហានចំនួន ២ នាក់ចុងក្រោយ។ 
ហ្វីលីពីនបញ្ចប់ការស្វែងរកជនរងគ្រោះក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ - ảnh 1ស្វែងរកជនរងគ្រោះក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ (ប្រភព៖ JTF Sulu)

មេបញ្ជាការនៃបណ្ដាកងកម្លាំងប្រដាប់អាវុធ ហ្វីលីពីនលោកឧត្តមសេនីយ៍ Cirilito Sobejana បានឲ្យដឹងថា៖ យន្ដហោះនេះទំនងជាបានហោះរអិលចេញពីផ្លូវរត់ ខណៈពេលដែលព្យាយាមចុះចតនៅអាកាសយានដ្ឋាន Jolo នៅព្រឹកថ្ងៃអាទិត្យ ទី ៤ ខែកក្កដា ។ លោកឧត្តមសេនីយ៍ Cirilito Sobejana បានឲ្យដឹងថា ក្រៅពីសាក្សី និងទិន្នន័យពីស្ថានីយ៍ត្រួតពិនិត្យ នៃអាកាសយានដ្ឋាន Jolo នោះ កងកម្លាំងប្រដាប់អាវុធហ្វីលីពីននឹងពិនិត្យមើលព័ត៌មានសំខាន់បំផុតពីប្រអប់ខ្មៅរបស់យន្តហោះ។

សូមបញ្ជាក់ដែរថា យន្តហោះយោធាប្រភេទ  C-១៣០ បានជួបគ្រោះថ្នាក់ ខណៈពេលដែលដឹកទាហានជាង ៩០ នាក់ ដែលកំពុងត្រូវបានបញ្ជូនទៅភាគខាងត្បូងហ្វីលីពីន ដើម្បីបំពេញបេសកកម្មប្រឆាំងភេរវកម្ម។ នេះគឺជាគ្រោះមហន្តរាយអាកាសចរណ៍យោធាដ៏ធ្ងន់ធ្ងរបំផុតរបស់ហ្វីលីពីនក្នុងរយៈពេល ៤ ទសវត្សរ៍កន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ