ហ្វីលីពីនកម្ទេចចោលឧបាយកលធំរបស់ខ្មាន់កាំភ្លើងនៅ Marawi

Chia sẻ
(VOVWORLD) -នាថ្ងៃទី ៧ មិថុនា កងទ័ពហ្វីលីពីនបានជូនដំណឹងថា កងកម្លាំងសន្តិសុខរបស់ប្រទេសនេះបានកម្ទេចចោលឧបាយកលធំរបស់ខ្មាន់កាំភ្លើងអ៊ីស្លាម ដែលកំពុងលាក់ខ្លួននៅទីក្រុង Marawi 
ហ្វីលីពីនកម្ទេចចោលឧបាយកលធំរបស់ខ្មាន់កាំភ្លើងនៅ Marawi - ảnh 1 ហ្វីលីពីនកម្ទេចចោលឧបាយកលធំរបស់ខ្មាន់កាំភ្លើងនៅ Marawi (Internet)

នាថ្ងៃទី ៧ មិថុនា កងទ័ពហ្វីលីពីនបានជូនដំណឹងថា កងកម្លាំងសន្តិសុខរបស់ប្រទេសនេះបានកម្ទេចចោលឧបាយកលធំរបស់ខ្មាន់កាំភ្លើងអ៊ីស្លាម ដែលកំពុងលាក់ខ្លួននៅទីក្រុង Marawi សំដៅញុះញង់ពួកជ្រុលនិយមប៉ះបោរដើម្បីកាន់កាប់ទីក្រុងភាគខាងត្បូងនេះទាំងមូល។ អ្នកនាំពាក្យកងទ័ពហ្វីលីពីន លោក Restituto Padilla បានលើកច្បាស់ថានេះជាឧបាយកលធំ និងអាចមានកម្លាំងបំផ្លាញយ៉ាងធ្ងន់ធ្ងរ។បច្ចុប្បន្ននេះ ការ ប្រយុទ្ធគ្នារវាងទាហានយោធាហ្វីលីពីននិងក្រុមឧទ្ទាមអ៊ីស្លាមនៅ Marawi បានអូសបន្លាយជិត ២ សប្ដាហ៍ ដែលធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ១៧៨ នាក់ត្រូវស្លាប់៕

ប្រតិកម្មទៅវិញ