ថ្លែងទៅកាន់អ្នកសារព័ត៌មាននាថ្ងៃទី ៣ ខែមេសា នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូនៅទីក្រុងប្រ៊ុចសែល អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានបញ្ជាក់ថា ការចូលជាសមាជិកណាតូរបស់ហ្វាំងឡង់គឺជាជំហានមួយសំដៅរឹតបន្តឹងសន្តិសុខរបស់ប្រទេសនេះ ទន្ទឹមនឹងនោះ ជួយប្លុកយោធាពង្រឹងកម្លាំងរបស់ខ្លួនផងដែរ។ លោក Stoltenberg បានឲ្យដឹងថា ទួរគីដែលជាប្រទេសចុងក្រោយបានអនុម័តលើសមាជិកភាពអង្គការណាតូរបស់ហ្វាំងឡង់ នឹងប្រគល់ឯកសារផ្លូវការដល់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃទី ៤ ខែមេសា នៅទីក្រុងប្រ៊ុចសែល។ តាមនោះ ដំណើរការបញ្ចូលហ្វាំងឡង់ទៅក្នុងអង្គការណាតូត្រូវបានបញ្ចប់ជាផ្លូវការ។
ហ្វាំងឡង់ និងស៊ុយអែត បានបញ្ចប់គោលនយោបាយមិនចងសម្ព័ន្ធភាពយោធាដែលអូសបន្លាយជាច្រើនទសវត្សរ៍ ហើយបានសម្រេចដាក់ពាក្យចូលរួមជាសមាជិកអង្គការណាតូកាលពីឆ្នាំមុន។ ប៉ុន្តែ ដើម្បីក្លាយជាសមាជិកណាតូជាផ្លូវការ ពាក្យសុំចូលជាសមាជិកនៃប្រទេសទាំងពីរ ត្រូវមានការអនុម័តពីប្រទេសសមាជិកទាំង ៣០ នៃសម្ព័ន្ធភាពយោធានេះ។ បច្ចុប្បន្ន ប្រទេសទួរគីនិងហុងគ្រីមិនបានគាំទ្រស៊ុយអែតឱ្យចូលរួមសម្ព័ន្ធភាពនោះទេ៕