ហុងគ្រីសន្យា ធ្វើវិសោធនកម្មប្រព័ន្ធយុត្តិធម៌ ជាថ្នូរនឹងជំនួយរបស់ EU

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ២៣ ខែសីហា ប្រធានខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Gergely Gulyas បានឲ្យដឹងថា រដ្ឋាភិបាលហុងគ្រីបានសន្យាដល់គណៈកម្មការអឺរ៉ុប អំពីការធ្វើវិសោធនកម្មប្រព័ន្ធយុត្តិធម៌ ដែលសហភាពអឺរ៉ុប(EU) បានចាត់ទុកថាមិនសមស្រប នៅចុងខែតុលានេះ ប្រសិនបើភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីការផ្តល់មូលនិធិឧបត្ថម្ភរបស់សម្ព័ន្ធភាពនេះ សម្រាប់ទីក្រុង Budapest ។
ហុងគ្រីសន្យា ធ្វើវិសោធនកម្មប្រព័ន្ធយុត្តិធម៌ ជាថ្នូរនឹងជំនួយរបស់ EU - ảnh 1ប្រភព៖ AFP/TTXVN

លោក Gulyas បានឲ្យដឹងថា ការឆ្លើយតបរបស់ហុងគ្រីដល់សហភាពអឺរ៉ុប បានធានាការឯកភាពគ្នា ដោយផ្អែកលើសំណើរទាំងអស់របស់ EC និងធានាបាននូវភាពតឹងរ៉ឹង ក៏ដូចជាប្រព័ន្ធដ៏មានតម្លាភាពបំផុត ដើម្បីត្រួតពិនិត្យការប្រើប្រាស់ថវិកាជំនួយរបស់ EU និងកិច្ចសន្យាចំណាយជាសាធារណៈ។ លោកក៏បានសង្ឃឹមថា ដំណើរការផ្លូវច្បាប់ដែល EU បានអនុវត្តចំពោះហុងគ្រីអាចត្រូវបានបិទបញ្ចប់ ហើយភាគីទាំងពីរអាចអនុម័តលើកិច្ចព្រមព្រៀងមួយដើម្បីបើកចំណាយមូលនិធិឧបត្ថម្ភ សម្រាប់ទីក្រុង Budapest។

មុននោះ កាលពីចុងខែមេសា គណៈកម្មការអឺរ៉ុបបានអនុវត្តន៍យន្តការផ្លូវច្បាប់ដែលមិនធ្លាប់បានអនុវត្តនៅក្នុងប្លុកនេះ ដោយសារមានការព្រួយបារម្ភអំពីវិធីដែលហុងគ្រីប្រើប្រាស់ថវិកាជំនួយរបស់អឺរ៉ុប ពាក់ព័ន្ធនឹងលក្ខខណ្ឌនៃការប្រគល់កិច្ចសន្យាជាសាធារណៈ ការប្រើប្រាស់មូលនិធីហួសកំរិត មិនមានតម្លាភាព និងកង្វះខាតក្នុងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ៕

ប្រតិកម្មទៅវិញ