ហុងគ្រីគាំទ្រវៀតណាមក្នុងការតស៊ូការពារអធិបតេយ្យភាពនៃប្រទេសជាតិ

Chia sẻ
Vovworld-ហុងគ្រីគាំទ្រវៀតណាមក្នុងការតស៊ូការពារអធិបតេយ្យភាពនៃ​ប្រទេសជាតិ។ 
ហុងគ្រីគាំទ្រវៀតណាមក្នុងការតស៊ូការពារអធិបតេយ្យភាពនៃប្រទេសជាតិ - ảnh 1
ហុងគ្រីគាំទ្រវៀតណាមក្នុងការតស៊ូការពារអធិបតេយ្យភាពនៃប្រទេសជាតិ (VOV)

        Vovworld-ហុងគ្រីគាំទ្រវៀតណាមក្នុងការតស៊ូការពារអធិបតេយ្យភាពនៃ​
ប្រទេសជាតិ។ នេះជាការអះអាងរបស់លោក Nemeth Zolt រដ្ឋលេខាធិការ​និង​ជាប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភាហុងគ្រីក្នុងពិធីទទួលជួប​សន្ទនាជាមួយគណៈប្រតិភូដំណាងជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមដឹកនាំ
ដោយលោកស្រី Ha Thi Khiet លេខាមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មាធិការ​
ចលនា​ប្រជាជនមជ្ឈឹមដែលកំពុងបំពេញទស្សនកិច្ចនៅហុងគ្រីនាថ្ងៃទី១៣សីហា។

        នៅពិធីជួបសន្ទនានេះ លោកស្រី Ha Thi Khiet បានឲ្យដឹងថាវៀតណាម​និង EU បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូនិងសហប្រតិបត្តិការលើ​គ្រប់​វិស័យ (PCA) នាឆ្នាំ២០១២និងកំពុងចរចារជាមួយ EU អំពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី។ វៀត
ណាមសប្បាយរីករាយនិងត្រៀមខ្លួនជាស្រេចស្វាគម​ប្រធានាធិបតីហុងគ្រីលោក
Janos Ader មកបំពេញទស្សនកិច្ចនៅវៀតណាមនា​ខែវិច្ឆិកាខាងមុខ ដំណើរទស្សន
កិច្ចនឹងជំរុញថែមទៀតទំនាក់ទំនងជាប្រពៃណី​រវាងប្រទេសទាំងពីរ។

        រីឯលោក Nemeth Zolt រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មាធិការ​កិច្ចការ
បរទេសហុងគ្រីបានអះអាងថា៖

        “វៀតណាមដើរតួនាទីសំខាន់ក្នុងអាស៊ាននិងទំនាក់ទំនងរវាងវៀតណាម​ជាមួយហុងគ្រីមានតួនាទីសំខាន់ក្នុងទំនាក់ទំនងទូទៅរវាងដំបន់ទាំងពីរ។ ហុងគ្រី​គាំទ្រវៀតណាមក្នុងការតស៊ូការពារអធិបតេយ្យភាពនៃប្រទេសជាតិ។ សាមគ្គីភាព​រវាងបណ្ដាប្រជាជាតិដូចជាហុងគ្រីនិងវៀតណាមជាកត្តាសំខាន់ដើម្បីប្រទេស​ដូចជាយើងការពារអធិបតេយ្យភាពប្រទេសខ្លួន៕”

ប្រតិកម្មទៅវិញ