សហរដ្ឋអាមេរិកអះ​អាងថា​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជាមួយ​ចិននៅតែ​ត្រូវបានអនុវត្ត

Chia sẻ
(VOVWORLD) - ប្រធានាធិបតី លោក Donald Trump បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិននៅតែត្រូវបានរក្សាដដែល ព្រមទាំងសម្តែងក្តីសង្ឃឹមថា ទីក្រុងប៉េកាំងនឹងបន្តគោរពតាមបទបញត្តិនៃឯកសារនេះ។

នាថ្ងៃទី ២២ ខែមិថុនា ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក ជាមួយចិន គឺ“ នៅដដែល”។ នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតី លោក Trump បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិននៅតែត្រូវបានរក្សាដដែល ព្រមទាំងសម្តែងក្តីសង្ឃឹមថា ទីក្រុងប៉េកាំងនឹងបន្តគោរពតាមបទបញត្តិនៃឯកសារនេះ។

សេចក្តីប្រកាសពោលខាងលើរបស់ប្រធានាធិបតីលោក Trump ត្រូវបាននាំចេញ បន្ទាប់ពីទីប្រឹក្សាសេតវិមានលោក Peter Navarro ក៏បានបញ្ជាក់ផងដែរថាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនគឺនៅតែមានមានសុពលភាពដដែលផងដែរ៕

ប្រតិកម្មទៅវិញ