សហរដ្ឋអាមេរិកស្នើឲ្យចិនបិទស្ថានអគ្គកុងស៊ុលនៅរដ្ឋ Houston ហើយចិនហៅទង្វើនេះគឺជាសកម្មភាពបង្កើនភាពតានតឹងដែលមិនធ្លាប់មានពីមុនមក

Chia sẻ
(VOVWORLD) - ភាពតានតឹងរវាងចិននិងសហរដ្ឋអាមេរិក បានបន្តកើនឡើងនៅពេលដែល ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាឱ្យទីក្រុង ប៉េកាំងបិទស្ថានអគ្គកុងស៊ុលនៅរដ្ឋ Houston ក្នុងរយៈពេល ៧២ ម៉ោងកាលពីថ្ងៃទី ២១ ខែកក្កដា។ ភ្លាមៗបន្ទាប់មកប្រទេសចិនបានហៅសកម្មភាពនេះគឺជាទង្វើដែលបង្កើនភាពតានតឹងដែលមិនធ្លាប់មានពីមុនមកដោយសំដៅទៅលើប្រទេសនេះ។
សហរដ្ឋអាមេរិកស្នើឲ្យចិនបិទស្ថានអគ្គកុងស៊ុលនៅរដ្ឋ Houston ហើយចិនហៅទង្វើនេះគឺជាសកម្មភាពបង្កើនភាពតានតឹងដែលមិនធ្លាប់មានពីមុនមក - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin  (រួបថត៖ក្រសួងការបរទេសចិន)

នៅរសៀលថ្ងៃទី ២២ ខែកក្កដា ភាគីចិនបានបញ្ជាក់ជាផ្លូវការនូវព័ត៌មាននេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានឲ្យដឹងថា នេះគឺជាសកម្មភាពធ្វើឲ្យភាពតានតឹងកាន់ តែកើនឡើងដែលមិនធ្លាប់មានពីមុនមករបស់សហរដ្ឋអាមេរិក ដែលសំដៅទៅ លើប្រទេសនេះ ព្រមទាំងចាត់ទុកដានេះគឺជា«បញ្ហាប្រឈមខាងនយោបាយឯក តោភាគីរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិន» ដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនិងគោលការ ណ៍មូលដ្ឋាននៃប្រព័ន្ធទំនាក់ទំនងអន្តរជាតិ ក៏ដូចជាបទប្បញ្ញត្តិពាក់ព័ន្ធនៃសន្ធិសញ្ញាកុងស៊ុលចិន - អាមេរិកផងដែរ។

ទីក្រុងប៉េកាំងបានស្នើឲ្យទីក្រុងវ៉ាស៊ីនតោនដកចេញរាល់ការសម្រេចដូចពោលខាងលើនេះ ព្រមទាំងគំរាមកំហែងថានឹងមានប្រតិកម្មដ៏សក្តិសមនិងចាំបាច់» ក៏ដូចជាចាត់វិធានការនានាដើម្បីឆ្លើយតបយ៉ាងម៉ឹងម៉ាត់ចំពោះសកម្មភាពរបស់ភាគីអាមេរិកជាពុំខានឡើយ៕

ប្រតិកម្មទៅវិញ