សហរដ្ឋអាមេរិកមានសុទិដ្ឋិនិយមអំពីយថាទស្សន៍​វិលត្រឡប់​មកស្ថានភាព​ប្រក្រតីថ្មី​នៅចុងរដូវក្តៅ

Chia sẻ
(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Joe Biden បានបន្តសង្កត់ធ្ងន់ទៅលើវឌ្ឍនភាព នៃកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ហើយបាននាំចេញការព្យាករណ៍សុទិដ្ឋិនិយមអំពីនិន្នាការនៃជំងឺរាតត្បាតនៅសហរដ្ឋអាមេរិក។ 
សហរដ្ឋអាមេរិកមានសុទិដ្ឋិនិយមអំពីយថាទស្សន៍​វិលត្រឡប់​មកស្ថានភាព​ប្រក្រតីថ្មី​នៅចុងរដូវក្តៅ - ảnh 1ប្រធានាធិបតីអាមេរិកចាក់វ៉ាក់សាំងការពារកូវីដ ១៩ (រូបថត៖ រ៉យទ័រ)

កាលពីថ្ងៃទី ៣ ខែឧសភា  ថ្លែងមតិនៅក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋ Virginia ដើម្បីផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងផែនការគ្រួសារអាមេរិកនោះ លោក Joe Biden បានសង្កត់ធ្ងន់ថា៖ “ខ្ញុំគិតថានៅចុងរដូវក្តៅនេះសហរដ្ឋអាមេរិកនឹងមានឋានៈខុសគ្នាឆ្ងាយពីអ្វីដែលយើងមានបច្ចុប្បន្ន។ រដ្ឋការរបស់ខ្ញុំបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ដើម្បីធានាថា យើងមានវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ៦០០ លានដូស។ ប៉ុន្តែ យើងនឹងបន្តខិតខំប្រឹងប្រែង ដើម្បីត្រៀមជាស្រេចធានាចំនួនវ៉ាក់សាំង ព្រមទាំងបង្កើនទំហំផលិតកម្ម ដើម្បីជួយដល់បណ្ដាប្រទេសដទៃទៀតផងដែរ”។

លោកប្រធានាធិបតី Biden ក៏បានក្រើនរំលឹកអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋការរបស់លោក ដែលបានអនុវត្តន៍ សំដៅពង្រីកការទទួលបានវ៉ាក់សាំង ក៏ដូចជាជំហានឆ្ពោះទៅរកសមភាពអំពីវ៉ាក់សាំងផងដែរ៕

ប្រតិកម្មទៅវិញ