សហរដ្ឋអាមេរិក​ពង្រឹង​ទំនាក់ទំនង​ជាមួយ​តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក

Chia sẻ
(VOVWORLD) - នៅប្រទេសអូស្ត្រាលី លោក Blinken បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជាសមាជិកនៃកិច្ចសន្ទនាសន្តិសុខ QUAD ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ កុម្ភៈ ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសម្ចាស់ផ្ទះ លោកស្រី Marise Payne ។
សហរដ្ឋអាមេរិក​ពង្រឹង​ទំនាក់ទំនង​ជាមួយ​តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក - ảnh 1រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បំពេញទស្សនកិច្ចនៅអូស្ត្រាលី (រូបថត៖ រ៉យទ័រ)

ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៣ កុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony J. Blinken បានបំពេញទស្សនកិច្ចនៅអូស្ត្រាលី និងហ្វីជី ដើម្បីធ្វើការពិភាក្សាការងារជាមួយសម្ព័ន្ធមិត្ត និងប្រទេសដៃគូក្នុងតំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិ្រក សំដៅជំរុញសន្តិភាព និងសមត្ថភាពស្ដារឡើងវិញ រួមទាំងវិបុលភាពក្នុងតំបន់ កីដ៏ចជាបញ្ជាក់ថា ទំនាក់ទំនងភាពជាដៃគូទាំងនេះបាននាំមកនូវប្រសិទ្ធភាបផងដែរ។

នៅប្រទេសអូស្ត្រាលី លោក Blinken បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជាសមាជិកនៃកិច្ចសន្ទនាសន្តិសុខ QUAD ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ កុម្ភៈ ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសម្ចាស់ផ្ទះ លោកស្រី Marise Payne ។ ប្រធានបទសំខាន់ៗមួយចំនួននៃកិច្ចប្រជុំនេះ រួមមាន ការជំរុញកិច្ចសហប្រតិបត្តិការស្ដីពីការផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ ១៩ ជំនួយមនុស្សធម៌/ជួយសង្គ្រោះគ្រោះមហន្តរាយ សន្តិសុខនាវាចរណ៍ ការប្រយុទ្ធប្រឆាំងភេរវកម្ម សន្តិសុខបណ្ដាញអ៊ីនធឺណិត និងបម្រែបម្រួលអាកាសធាតុជាដើម។

បន្ទាប់មក នៅប្រទេសហ្វីជី នាថ្ងៃទី ១២ កុម្ភៈ លោក Blinken នឹងមានជំនួបជាមួយថ្នាក់ដឹកនាំបណ្ដាប្រទេសកោះប៉ាស៊ីហ្វិក ដើម្បីធ្វើការពិភាក្សាស្ដីពីវិបត្តិបម្រែបម្រួលអាកាសធាតុ ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ការជួយសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ និងរាល់របៀប ដើម្បីពង្រឹងការសន្យារួមគ្នាចំពោះប្រជាធិបតេយ្យ សាមគ្គីភាពតំបន់ និងវិបុលភាពនៅតំបន់ប៉ាស៊ីហ្វិក។

នៅថ្ងៃទី ១២ កុម្ភៈ អញ្ជើញមកបំពេញទស្សនកិច្ចនៅទីក្រុង Honolulu រដ្ឋធានីនៃរដ្ឋ Hawaii (សហរដ្ឋអាមេរិក) វិញ  លោក Blinken រួមជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Hayashi និងសមភាគីកូរ៉េខាងត្បូងលោក  Chung Eui-yong នឹងបើកកិច្ចប្រជុំរដ្ឋមន្ត្រីត្រីភាគីសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង សំដៅបង្កើនកិច្ចសហប្រតិបត្តិការស្ដីពីបញ្ហានុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ